* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ដ្រីសុខាភិបាល ចែករំលែកបទពិសោធន៍ និងអត្ថប្រយោជន៍ដែលកម្ពុជាទទួលបាន ពីការចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (Video inside)

25-05-2026 18:13

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល ចូលរួមកិច្ចប្រជុំនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា Reshaping Global Health: A Shared Responsibility» ដែលលមានការចូលរួមពីតំណាងប្រទេសជាសមាជិកចំនួន ១៨៥ ដែលប្រព្រឹត្ដទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

តាមរយៈកិច្ចសម្ភាសជាង២៤នាទីជាមួយអ្នកសារព័ត៌មាន​ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងឱ្យដឹងថា ក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ កម្ពុជាបានចូលរួមពិភាក្សាយ៉ាងផុសផុលអំពីអនាគតសុខភាពសកល ខណៈដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិធំៗដូចជា ជំងឺរាតត្បាត និងមិនរាតត្បាត, បញ្ហាស៊ាំនឹងថ្នាំផ្សះ, សម្ពាធហិរញ្ញវត្ថុក្នុងវិស័យសុខាភិបាល និងវិបត្តិទំនាស់នានា។

ក្នុងនោះកម្ពុជាក៏បានបង្ហាញពីភាពជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ និងការគ្រប់គ្រងជំងឺរបេងបានយ៉ាងល្អ។ មួយវិញទៀតកម្ពុជាកំពុងធ្វើការបំប្លែងប្រព័ន្ធសុខាភិបាលទៅជា ប្រព័ន្ធសុខាភិបាលឌីជីថល (Digital Health Transformation) ដើម្បីបង្កើននវានុវត្តន៍ និងពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល។

ជាងនេះទៅទៀតកម្ពុជាបានពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគីជាមួយអង្គការសុខភាពពិភពលោក (WHO) ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដើម្បីស្វែងរកការគាំទ្រជាអាទិភាព ក្នុងការបម្រើដល់ផលប្រយោជន៍សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរយៈពេលយូរអង្វែង។

រដ្ឋមន្ដ្រី ឈាង រ៉ា បានបន្តថាកម្ពុជាគូសបញ្ជាក់ អំពីការធ្វើកំណែទម្រង់សុខាភិបាលសកល ដែលគួរហើយនឹងត្រូវតែចាប់ផ្ដើមគិតគូរឲ្យមានការគិតគូរឡើងវិញបន្ថែមទៀត អំពីការប្ដូរទិសដៅនៃការគិតគូរតែទៅលើការព្យាបាល។ ដោយគិតគូរលើការព្យាបាលផង និងសង្កត់ឲ្យកាន់តែខ្លាំងទៅលើការបង្ការផងដែរ។ បង្កើននូវការវិនិយោគទៅលើការបង្ការ ដែលទទួលបានផលចំណេញច្រើនជាងនៃការដែលគ្រាន់តែចាំព្យាបាល។

ជាមួយគ្នានេះកម្ពុជាក៏បានសង្កត់ធ្ងន់ថា សុខាភិបាលក៏ដូចជាសុខភាពសកលនេះ គឺជាការទទួលខុសត្រូវរួមគ្នា។ ឧទាហរណ៍ដូចជាជំងឺ Ebola ជំងឺដែលបង្កដោយវីរុស Hantavirus ជាដើម គឺជារឿងដែលទទួលខុសត្រូវរួមគ្នាមិនមែនជាកាតព្វកិច្ចរបស់ប្រទេសណាមួយដាច់ដោយឡែកនោះទេ គឺទាមទារឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិរួមគ្នាឲ្យកាន់តែរឹងមាំ ប៉ុន្តែដោយគោរពនូវអធិបតេយ្យភាព និងអាទិភាពរបស់ប្រទេសនីមួយៗ៕

ដើ​ម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាប្រសាសន៍ទាំងស្រុងរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីសុខាភិបាលដូចតទៅ៖