* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យសម្តេចតេជោ៖ ព្រះរាជទានលើកលែងទោស ជាគុណធម៌នយោបាយសម្តេចមហាបវរធិបតី និងជាស្មារតីផ្សះផ្សារជាតិ

25-05-2026 19:57

(ភ្នំពេញ)៖ ភ្លាមៗក្រោយព្រះរាជក្រឹត្យប្រោសប្រទានលើកលែងទោសឱ្យលោក កឹម សុខា មានសេរីភាពឡើងវិញនោះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ព្រះទានលើកលែងទោសនេះកើតមាន បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទូលថ្វាយព្រះមហាក្សត្រ ដែលជាការបង្ហាញនូវគុណធម៌នយោបាយរបស់សម្តេច។

លោក ជា ធីរិទ្ធ បានបញ្ជាក់ដូច្នេះ «ការលើកលែងទោសចំពោះលោក គឹម សុខា គឺជារឿងដែលយើងសាទរ វាបង្ហាញអំពីគុណធម៌នយោបាយដ៏ជ្រាជ្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគុណធម៌នយោបាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន មាណែត ដែលលោកជាអ្នកស្នើទៅអង្គព្រះមហាក្សត្រឱ្យមានការលើកលែងទោសចំពោះលោក គឹម សុខា»។

លោក ធីរិទ្ធ បន្ថែមថា សម្ដេចតេជោ ហ៊ុន សែន ទទួលបាននូវព្រះរាជសិទ្ធិពីព្រះមហាក្សត្រក្នុងឋានៈជាប្រមុខរដ្ឋស្តីទីចុះហត្ថលេខាលើព្រះរាជក្រឹត្យព្រះរាជទានលើកលែងទោសជូនលោក កឹម សុខា។

«ព្រះរាជទានលើកលែងទោសកើតឡើងនៅក្នុងពេលលោក កឹម សុខា កំពុងមានទុក្ខដោយសារម្ដាយរបស់លោកស្ថិតក្នុងស្ថានភាពចាស់ជរា ក្នុងដំណាក់កាលចុងក្រោយដែលតម្រូវឱ្យលោក កឹម សុខា មានពេលវេលា មានឱកាសក្នុងការថែទាំម្ដាយរបស់ខ្លួនក្នុងដំណាក់កាលចុងក្រោយ។ រឿងច្បាប់វាជារឿងមួយ ក៏ប៉ុន្តែគុណធម៌នយោបាយ គុណធម៌នៅក្នុងស្ថានភាពដែលម្ដាយស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយកូនមានទោសទៀតនោះ គឺជារឿងដែលសម្ដេចមហាបវរធិបតីមិនចង់ឃើញ។ ហេតុនេះហើយ ទើបសម្តេចស្នើឱ្យមានការលើកលែងនេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ជា ធីរិទ្ធ។

អ្នកនាំពាក្យសម្តេចតេជោបន្ថែមថា ការលើកលេងទោសនេះទៀតសោត ក៏បានឆ្លុះបញ្ចាំងអំពីគុណតម្លៃនៃការពង្រឹងនូវការសាមគ្គីជាតិ ការផ្សះផ្សារជាតិដែលកើតចេញអំពីគុណធម៌របស់អ្នកនយោបាយ ជាពិសេសគឺគុណធម៌របស់អ្នកជំនាន់ក្រោយនេះតែម្ដង ដែលគ្រប់គ្នាជាប្រជាពលរដ្ឋខ្មែរចង់ឃើញ និងចង់បានហើយកំពុងតែសាទរ។

សូមបញ្ជាក់ថា ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងព្រះបរមនាមព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យលោក កឹម សុខា ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ។ ការលើកលែងទោសនេះអនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ។

លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ មុននឹងទទួលបានការលើកលែងទោស លោកត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូង និងផ្តន្ទាទោសបន្ថែមដោយហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

តាមរយៈព្រះរាជក្រឹត្យលើកលែងទោសនេះ លោក កឹម សុខា មានសេរីភាពដើរហើរ និងធ្វើសកម្មភាពនានានៅកម្ពុជា។ ប៉ុន្តែលោក កឹម សុខា មិនអាចធ្វើសកម្មភាពនោយបាយ និងចេញទៅក្រៅប្រទេសនោះឡើយ៕