* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងបរិស្ថានគាំទ្រគម្រោងគ្រប់គ្រងសំណល់ថ្មពិលនៅកម្ពុជា របស់ក្រុមហ៊ុនអាល្លឺម៉ង់

26-05-2026 08:54

(ភ្នំពេញ)៖ នៅក្នុងឱកាសទទួលជួបលោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា និងប្រតិភូក្រុមហ៊ុន ECOLOGICON GmbH នាទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រដល់គម្រោង BATTPRO ដែលបានសិក្សាលើការបង្កើតប្រព័ន្ធប្រមូល និងកែច្នៃកាកសំណល់ថ្មពិល (Battery) ប្រកបដោយនិរន្តរភាពនៅកម្ពុជា។

រដ្ឋមន្រ្តី អ៊ាង សុផល្លែត បានបន្ថែមថា គម្រោងនឹងផ្តល់ក្តីសង្ឃឹមថ្មីបន្ថែមទៀត ដល់ភាពស្អាតរបស់កម្ពុជា ដែលជាសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន និងការពារសុខភាពសាធារណៈ។

លោករដ្ឋមន្ត្រីបានជំរុញឱ្យមានការសិក្សារបស់គម្រោង យកចិត្តទុកដាក់បន្ថែមលើការទុកដាក់ និងកែច្នៃ ឱ្យបានត្រឹមត្រូវ តាមបច្ចេកទេសនូវថ្មពិល សំណល់អេឡិកត្រូនិកនានា ដូចជាសំណល់អាគុយឡានអគ្គិសនី និងអាគុយប្រព័ន្ធអំពូលសូឡា បន្ថែមទៀត ដើម្បីធានាភាពស្អាតរបស់កម្ពុជាក្នុងពេលអនាគត។

ក្នុងឱកាសនោះ លោក Stefan Messerer បានមានប្រសាសន៍ថា ប្រទេសអាល្លឺម៉ង់ នៅតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីប្រជាជនកម្ពុជា និងប្រទេសកម្ពុជា មានការរស់ប្រកបដោយភាពស្អាត មានបរិស្ថានល្អ និងមានការអភិវឌ្ឍរីកចម្រើន។

សូមបញ្ជាក់ថា កម្ពុជាបានពង្រឹងការទទួលខុសត្រូវខ្ពស់លើសំណល់គ្រោះថ្នាក់ ដូចជាថ្មពិលប្រើរួចបោះចោល។ ក្រសួងបរិស្ថាន បានដាក់ធុងប្រមូលសំណល់ថ្មពិល នៅតាមទីសាធារណៈ ផ្សារទំនើប និងស្ថានីយប្រេងឥន្ធនៈ នៅរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ ទប់ស្កាត់ការបោះចោលលាយឡំជាមួយសំរាមទូទៅ ឬួមទាំអការប្រមូលថ្មពិលចាស់យកទៅគ្រប់គ្រង តាមលក្ខណៈបច្ចេកទេស។

ក្រសួងបរិស្ថាន គាំទ្រដល់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ECOLOGICON GmbH តាមរយៈគម្រោង BATTPRO ដែលគាំទ្របច្ចេកទេសទំនើប ពីប្រទេសអាល្លឺម៉ង់ ក្នុងការរៀបចំប្រព័ន្ធសេដ្ឋកិច្ចវិលជុំ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងថ្មពិល និងធ្វើប្រព្រឹត្តិកម្មសំណល់អេឡិចត្រូនិក បន្ទាប់ពីការប្រើប្រាស់រួច ហៅថាយន្តការ EPR។

តាមការស្រាវជ្រាវជាបឋម កម្ពុជានាំចូលថ្មពិល ប្រមាណជាង៤០០តោន ក្នុងឆ្នាំ ហើយសំណល់ប្រមូល បានត្រឹមតែ៦០តោនប៉ុណ្ណោះ ដើម្បីយកទៅស្តុកទុក និងធ្វើប្រព្រឹត្តិកម្មដោយសុវត្ថិភាព។ ៕