* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អគ្គនាយក ARDB: វិស័យកសិកម្មកម្ពុជានៅតែជាវិស័យមួយខ្លាំង ក្នុងចំណោម សសរស្តម្ភទាំង ៣ ជាជន្ទល់សេដ្ឋកិច្ចជាតិ

26-05-2026 09:25

(កណ្តាល)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។

នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាលជាតំណាងលោក គួច ចំរើន អភិបាលខេត្ត, លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល ប្រធាន អនុប្រធាននិងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន, មន្ត្រីកសិកម្មមកពីឃុំមួយចំនួន លោកមេឃុំ មេភូមិ ព្រមទាំងប្រជាកសិករ សរុបចំនួន៤៥៩នាក់។

ក្នុងឱកាសនោះបណ្ឌិត កៅ ថាច បាន បញ្ជាក់ជូនកសិករថា កម្មវិធីមកជួបជុំនៅស្រុកអង្គស្នួលថ្ងៃនេះមានគោលបំណង ដើម្បីជូនព័ត៌មានថ្មីៗ និងស្តាប់ពីកង្វល់របស់បងប្អូនផងលើវិស័យកសិកម្ម ហើយទោះបីជាស្រុកអង្គស្នួលមានសេដ្ឋកិច្ចរីកចម្រើន ផ្នែកឧស្សាហកម្មច្រើននិងសេវាកម្ម ប៉ុន្តែក៏មិនភ្លេចកសិកម្មទេ ដែលត្រូវការដាំដុះឲ្យបានកាន់ច្រើន សម្រាប់បង្កើនជីវភាពប្រជាកសិករនិងការរស់នៅប្រចាំថ្ងៃ។

បណ្ឌិត កៅ ថាច បានលើកឡើងជា ទស្សនទានមួយចំនួនដែលខ្មែរខ្លាំងផ្នែកកសិកម្មថា បើក្រឡេកមើលសម័យមុនអង្គរនិងត្រឹមសម័យអង្គរគឺ កាលនោះការធ្វើកសិកម្មខ្មែរយើងសម័យអង្គរគឺ ១០០ភាគរយផ្តោតលើវិស័យកសិកម្ម ដែលធ្វើឲ្យសេដ្ឋកិច្ចខ្មែរយើងកាលនោះខ្លាំង ជាពិសេស មានផស្តុតាងដូចជា បារាយទឹកនៅតំបន់អង្គរ និងរូបចម្លាក់នៅលើប្រាសាទមួយចំនួនទៀតបង្ហាញថា ខ្មែរយើងក្លាយជាអាណាចក្រកសិកម្ម ចាប់ពីពេលនោះមក ដោយសារស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើងតែម្តង។

លើសពីនេះ លោកបណ្ឌិតប្រតិភូបានលើកឡើងថា សព្វថ្ងៃនេះវិស័យកសិកម្មនៅតែជាវិស័យមួយក្នុងចំណោម សសរស្តម្ភ៣ជាជន្ទល់សេដ្ឋកិច្ចរួមមាន វិស័យវាយនភណ្ឌកាត់ដេរ វិស័យទេសចរណ៍និងសេវាកម្ម ក្នុងនោះគឺវិស័យកសិកម្ម ដែលដើរស្របទៅ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានដាក់ចេញដោយប្រែក្លាយកម្ពុជា ពីប្រទេសទទួលជំនួយជាអង្ករ ទៅជាប្រទេសនាំចេញអង្ករនៅឆ្នាំ២០១១ ហើយក៏បានដាក់ចេញនូវគោលនាំចេញអង្ករ ១លានតោនឆ្នាំ២០១០ ទៅទីផ្សារពិភពលោក។

លើសនេះផលិតកម្មស្រូវក្រោយមក ក៏បានបន្តកើនឡើងជាបន្តបន្ទាប់ ដែលជាក់ស្តែងកាលពីឆ្នាំ២០២៥ កម្ពុជាយើងនាំចេញអង្ករទៅទីផ្សារអន្តរជាតិ បានជាង៩៤ម៉ឺនតោនទៅកាន់គោលដៅជាង ៦០ ហើយនេះបញ្ជាក់ថា ខ្មែរយើងមានឈាមជ័រផ្នែកកសិកម្ម គឺទៅណាមិនឆ្ងាយពីកសិកម្មនោះឡើយ ដូចមិនថា ការចិញ្ចឹមសត្វ ធ្វើស្រែនឹងការកែច្នៃទេ បានជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកផងដែរ។

បន្ថែមពីនេះ លោកបណ្ឌិតប្រតិភូបានអំពាវនាវដល់កសិករនៅស្រុកអង្គស្នួល និងកសិករផ្សេងទៀត ត្រូវចេះគិតថ្លៃដើមផលិត ដោយចេះសន្សំថ្លៃដើមចំណាយ ទើបធ្វើកសិកម្មមិនខាត ស្របពេលការឡើងថ្លៃប្រេងឥន្ធន: លើពិភពលោកនិងជីគីមីបានជំរុញការចំណាយលើកសិកម្មកាន់តែខ្ពស់ ដូច្នេះកសិករយើងត្រូវងាកមករួមគ្នាផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ។

ចុងក្រោយបងប្អូនប្រជាកសិករអាចពិចារណាចូលរួមជាមួយសមាគមបណ្តាញកសិករតេជោបានគឺទី (១) ជាស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ, ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ, ចម្លងសំលេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ, និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និង (២) ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន គៃចំណេញលើកសិករ៕