* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មូលនិធិកេរតំណែលតំបន់ទេសភាពបន្តគាំទ្រការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅកម្ពុជា

26-05-2026 09:34

(ភ្នំពេញ)៖ លោកស្រី Stefanie Lang នាយិកាប្រតិបត្តិ និងជាប្រធានប្រតិភូ មូលនិធិកេរតំណែលតំបន់ទេសភាព (Legacy Landscapes Fund - LLF) បានវាយតម្លៃខ្ពស់ចំពោះ ការសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិរបស់កម្ពុជា ជាពិសេសប្រជាជននៅតាមសហគមន៍មូលដ្ឋាន បានចូលរួមយ៉ាងសកម្មក្នុងការធានាការពារព្រៃឈើប្រកបដោយនិរន្តរភាព។

ការលើកឡើងនេះបានធ្វើឡើងក្នុងពេលលោកស្រី និងប្រតិភូរួមជាមួយអង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា (CI Cambodia) បានទទួលការអនុញ្ញាតជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។

លោកស្រី Stefanie Lang បានបញ្ជាក់បន្ថែមថា មូលនិធិកេរតំណែលតំបន់ទេសភាព បន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថាន បានរៀបចំគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង ដែលជាយុទ្ធសាស្រ្តចម្បង ជួយពង្រឹងលើអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាព តំបន់ការពារធម្មជាតិ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគោលនយោបាយ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ និងមុតស្រួច និងក្រោមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយផ្តោតលើការដាំដើមឈើ ដើម្បីពង្រីកគម្របព្រៃឈើឱ្យបានច្រើន និងគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ក្នុងការគ្រប់គ្រងធនធានធម្មជាតិ កម្ពុជាបាននិងកំពុងអនុវត្តផែនការជាតិរួមចំណែក ក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ (NDC3.0) និងជំរុញការអនុវត្តគម្រោងរឥណទានកាបូន ស្របតាមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីពង្រឹងការអភិរក្សនិងពង្រីកគម្របបៃតង ដើម្បីទាញយកឥណទានកាបូន ផ្អែកលើការការពារធម្មជាតិ និងការជំរុញការដាំស្តារព្រៃ តាមបច្ចេកទេសទំនើប ដូចជាគម្រោងប្រើប្រាសដ្រូនក្នុងការសាបគ្រាប់ឈើ ឬការដាំដុះឬស្សីជាដើម។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែម ពីការលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ជួយឱ្យសហគមន៍អាចគ្រប់គ្រង និងទាញផលប្រយោជន៍ផ្ទាល់ ពីការអភិរក្សព្រៃឈើ នៅក្នុងតំបន់របស់ខ្លួន និងគាំទ្រការងារអភិរក្សនៅតំបន់ទេសភាពសំខាន់ៗ ជាពិសេសក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។

លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យមាការគាំទ្រពីដៃគូ ការដាំស្មៅយក្សជាមួយសហគមន៍ តំបន់ការពារធម្មជាតិ ដើម្បីអាចជួយការពារព្រៃឈើ និងជួយបង្កើនជីវភាពសហគមន៍ ដោយសារតម្រូវការពីរោងចក្រ និងឧស្សហកម្មនានា នៅពេលខាងមុខ។

សូមបញ្ជាក់មូលនិធិ LLF បាននិងផ្តល់ការគាំទ្រថវិកា ក្នុងទំហំទឹកប្រាក់ប្រមាណ ១លានដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេលយ៉ាងតិច១៥ឆ្នាំ ដល់កម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអភិរក្សជីវៈចម្រុះ ស្តារប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រើសជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់សហគមន៍មូលដ្ឋាន៕