* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» (Video inside)

26-05-2026 10:26

(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធ សមាជិករដ្ឋសភា, ថ្នាក់ដឹកនាំក្រសួង, ក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ , ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត, ព្រះ វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រៈមេគណខេត្ត ព្រះសង្ឃ, សមាជិក សមាជិកា សាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ, យុវជនស្ម័គ្រចិត្តកាកបាទក្រហម និងយុវជនស្ម័គ្រចិត្តកាយឫទ្ធិ។

ជាកិច្ចចាប់ផ្ដើម លោក អ៊ុំ រាត្រី អភិបាលខេត្ត និងបានមានប្រសាសន៍ថា ការបង្កើតកាកបាតក្រហមកម្ពុជានេះឡើងមានសារៈសំខាន់ណាស់ ក្នុងវិស័យមនុស្សធម៌ដែលដឹកនាំដោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានសាខាកាកបាតក្រហមកម្ពុជា សំរាប់ឆ្លើយតបសង្គ្រោះបន្ទាន់ដល់គ្រប់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្យេងៗដូចជា ជួយដល់ ប្រជាពលរដ្ឋមានការខ្វះខាត ក្នុងគ្រាមានអាសន្ន ផលវិបាកនៃគ្រោះមហត្តរាយ អ្នកផ្ទុកមររោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាឥតទីពឹងជាដើមពិសេសគឺជនភៀសសឹក មិនប្រកាន់និន្នាការនយោបាយថាបក្សនេះបក្សនោះឡើយ។

លោក បានបញ្ជាក់ទៀតថា គ្រឹះសំខាន់ខ្លាំងរបស់កាកបាទក្រហមមាន៧យ៉ាង ភាពមនុស្សធម៌ ភាពមិនលំ លៀង អព្យាករឹតភាព ឯករាជ្យ សេវាកម្មស្ម័គ្រចិត្រ ឯកភាព សកលភាព សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ សព្វថ្ងៃនេះកំពុងពង្រឹងកម្លាំង មនុស្សធម៌ វប្បធ៌ចែករំលែក ដើម្បីឱ្យសាខា និងអនុសាខាទាំងអស់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ លោក អ៊ុំ រាត្រី បានបញ្ជាក់ទៀតថាឆ្នាំនេះខេត្តបន្ទាយមានជ័យសប្បុរសជនក្នុងស្រុក ចូលរួមថវិកាក្នុងវិស័យកាកបាទក្រហមកម្ពុជាបានចំនួន១៨០.០០០ដុល្លា។

នាឱកាសនោះដែរ លោក ឌិត ទីណា បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមជាកំលាំង មនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមសម្រាលទុក្ខលំបាករបស់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះ ពិសេសអ្នករងគ្រោះដោយគ្រោះថ្នាក់មហន្តរាយផ្សេងៗ និងបងប្អូនជនភៀសសឹក ដោយពុំមានការរើសអើងបែងចែក ពូជសាសន៍ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោក បាននាំនូវសារផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សមេ្តចកិត្តិព្រឹត្តបណិ្តត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនក្រីក្រ ចាស់ជរា ជនពិការស្រ្តីមេម៉ាយ ជនភៀសសឹក ដែលរយៈកន្លងមក សម្តេច តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះគ្រប់ទីច្រកល្ហកទូទាំងប្រទេស។ នេះជាសក្ខីភាព ជាក់ស្តែងបញ្ជាក់នូវការយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋកំពុងជួបលំបាក មិនថានៅទីណាកន្លែងណា កាកបាតក្រហមកម្ពុជា តែងតែឆ្លើយតប និងផ្តល់ជាអំណោយទាន់ពេលវេលា។

ជាមួយគ្នានេះដែរ លោក ឌិត ទីណា បានបញ្ជាក់ទៀតថា កាយវិការ និងសន្ដានចិត្តប្រកបដោយមនុស្សធម៌ពេលនេះបានលើកទឹកចិត្ត មិនត្រឹមតែបងប្អូនមានជីវភាព ក្រីក្រ ចាស់ជរា មានជំងឺប្រចាំជនភៀសសឹក កាយប៉ុណ្ណោះទេ គឺជាសារមួយបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ អំពីមនុស្សធម៌និងស្មារតីមនុស្សជាតិ ដែលសាខាកាកបាទក្រហមធ្លាប់បានអនុវត្តកន្លងមក ក៏ដូចជាទៅអនាគតស្របតាមអនុសាសន៍ណែនាំជាប្រចាំពីសម្ដេចកិត្តិព្រឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងបន្តអនុវត្តជាប់ជានិច្ចតទៅមុខ៕