* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្តចុះធ្វើរដ្ឋបាលនៅតាមអគារមួយចំនួនដែលសង្ស័យប្រព្រឹត្តបទល្មើស Online Scams

26-05-2026 10:51

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះធ្វើរដ្ឋបាលនៅតាមអគារមួយចំនួនដែលសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ប្រតិបត្តិការនេះធ្វើឡើក្រោយការបញ្ជារដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ភ្លាមៗគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ធ្វើការចុះត្រួតពិនិត្យរដ្ឋបាលជនបរទេស ក្នុងមូលដ្ឋានខណ្ឌរៀងខ្លួន និងបានរកឃើញដូចខាងក្រោម៖

*ទីតាំងទី១ ផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បានរកឃើញជនជាតិចិន ៣២នាក់ (គ្មានលិខិតឆ្លងដែន១៧នាក់, សង្ស័យលិខិតឆ្លងដែនក្លែងក្លាយ០១នាក់) ជនជាតិម៉ាឡេស៊ី ០១នាក់។

តាមការសន្និដ្ឋានជនបរទេសទាំង ៣៣នាក់ រត់ពួនអំឡុងពេលសមត្ថកិច្ចចុះត្រួតពិនិត្យ (មិនសហការជាមួយសមត្ថកិច្ច និង ស្នាក់នៅដោយខុសច្បាប់)។

*ទីតាំងទី២ ខុនដូរ SKY TREE អគារA, B, C ស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បានរកឃើញជនជាតិចិន ៣១នាក់ ពាក់ព័ន្ធបទល្មើស (Online Scams) ខុសច្បាប់ ក្រោមរូបភាពអូសទាញវិនិយោគខុសច្បាប់។

សម្ភារៈដកហូតបានរួមមាន៖ កុំព្យូទ័រ All IN ONE សរុប ០៤គ្រឿង, កុំព្យូទ័រយួដៃ Laptop សរុប ២១គ្រឿង, ទូរស័ព្ទដៃ ចំនួន ១០៤គ្រឿង, លិខិតឆ្លងដែនសញ្ជាតិ ០៩ក្បាល។ សន្និដ្ឋានពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានរកឃើញជនជាតិចិន ១៦នាក់, ជនជាតិចិនតៃវ៉ាន់ ០១នាក់, ជនជាតិស្រីលង្កា​ ០៩នាក់ (ស្រី០៤នាក់), ជនជាតិឥណ្ឌា ០១នាក់, ជនជាតិប៉ាគីស្ថាន ០៤នាក់ (ស្រី០១នាក់) ស្នាក់នៅដោយខុសច្បាប់ និងលើសទិដ្ឋាការ។

*ទីតាំងទី៣ ផ្ទះលេខ៧៧ ផ្លូវS-02 បុរីប៉េងហួត ភូមិស្វាយតាអុក សង្កាត់វាលស្បូង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បានរកឃើញជនជាតចិន ចំនួន ២០នាក់ (គ្មានលិខិតឆ្លដែនចំនួន១០នាក់) ជាទីតាំង ជនបរទេសប្រមូលផ្តុំស្នាក់នៅដោយខុសច្បាប់។

នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញជនបរទេសដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆកបបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៣១នាក់។

សម្ភារៈវត្ថុតាងសង្ស័យប្រព្រឹត្តបទល្មើស និងជនសង្ស័យជាជនបរទេសទាំងអស់ខាងលើ ត្រូវប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត៕