ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាំយកកូនឈើ ចែកជូនប្រជាពលរដ្ឋភៀសសឹកនៅឃុំស្លក្រាម (Video inside)
26-05-2026 11:01
(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បាននាំយកកូនឈើចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ពីធីនេះមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង, ក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត, អភិបាលរង នៃគណៈអភិបាលខេត្ត, អង្គការដៃគូ និងបងប្អូនជនភៀសសឹកមកពី៦ភូមិ។
ការផ្ដល់ជូនកូនឈើដល់ពលរដ្ឋរស់នៅជម្រកបណ្ដោះអាសន្ន គឺដើម្បីផ្ដល់ជាម្លប់ និងស្ដារសោភ័ណភាពបរិស្ថានឱ្យល្អប្រសើរជាងមុន៕














