* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លិខិតមិត្តអ្នកអាន៖ ការពង្រឹងការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់កម្ពុជា, ការប្រើប្រាស់យន្តការ UNCLOS និងការនាំមុខផ្នែកការទូតក្នុងការដោះស្រាយវិវាទដែនអធិបតេយ្យរវាងកម្ពុជា-ថៃ

26-05-2026 11:17

(ភ្នំពេញ)៖ អ្នកជំនាញច្បាប់អន្តរជាតិ ដែលទទួលបានការសិក្សាផ្ទាល់ពីអង្គការសហប្រជាជាតិផ្នែកនីតិសមុទ្រ គឺលោក អាន ប៉ាស្ទី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញដ៏សំខាន់មួយនៅវិមានរដ្ឋសភា ក្នុងនាមជាអ្នកជំនាញច្បាប់អន្តរជាតិ និងក្នុងនាមបញ្ញវន្តកម្ពុជាមួយរូប និងក្នុងស្មារតីជាតិ ដើម្បីជាប្រយោជន៍រួមដល់ជនរួមជាតិកម្ពុជាទាំងអស់។ នៅក្នុងបាថកថានេះ លោក អាន ប៉ាស្ទី បានលើកឡើងនូវផែនទីបង្ហាញផ្លូវជាយុទ្ធសាស្ត្រសម្រាប់ការឆ្លើយតបផ្នែកការទូតសម្រាប់កម្ពុជា ចំពោះការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ប្រទេសថៃ។

ចំណុចស្នូលនៃវិធីសាស្ត្រ ដែលលោកលើកឡើងនោះរួមមាន៖

*ទី១៖ ការបន្តនូវយន្តការបុរេសកម្មនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) តាមរយៈយន្តការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) របស់អនុសញ្ញានេះឲ្យកាន់តែសកម្មឡើងថែមទៀត។

*ទី២៖ យុទ្ធសាស្ត្រការទូតសកម្ម និងការទូតបុរេសកម្មឲ្យខ្លាំងឡើងថែមទៀតជាមួយដៃគូតំបន់ និងអន្តរជាតិ និងការអំពាវនាវយ៉ាងម៉ឺងម៉ាត់ឲ្យភាគីថៃត្រូវតែគោរពតាមសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើវិធានច្បាប់ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោក អាន ប៉ាស្ទី បានស្នើថា កម្ពុជាគួរគប្បីបង្កើនវិធានការការទូតឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការកសាងសម្ព័ន្ធភាពជាមួយតួអង្គសំខាន់ៗនៅក្នុងតំបន់អាស៊ាន អឺរ៉ុប អាស៊ី និងគ្រប់ទ្វីបពាក់ព័ន្ធ និងការប្រើប្រាស់យន្តការអាស៊ាន ព្រមទាំងសហគមន៍អន្តរជាតិឲ្យជួយធ្វើជាសាក្សីកាន់តែទូលំទូលាយលើបញ្ហាដែលថៃនៅតែបន្តឈ្លានពានកម្ពុជាឥតឈប់ឈរតួយ៉ាង គឺអស់រយៈពេល ៨០០ ឆ្នាំកន្លងមកហើយ និង ដើម្បីបង្កើនយន្តការការទូតបុរេសកម្ម ដើម្បីទទួលបានការគាំទ្រជារួមពីសហគមអន្តរជាតិក្នុងន័យ និងក្នុងស្មារតីរួមគ្នាលើកស្ទួយសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងរួមគ្នាប្រឆាំងអំពើឈ្លានពានទាំងឡាយដែលរំលោភច្បាប់អន្តរជាតិ។ តាមរយៈការទទូចឱ្យមានការគោរពធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ កម្ពុជារួមទាំងសហគមន៍អន្តរជាតិ អាចដាក់សម្ពាធជាបន្តបន្ទាប់លើប្រទេសថៃ ឱ្យចូលរួមដោះស្រាយវិវាទអធិបតេយ្យដោយសន្តិវិធី។

ក្របខណ្ឌយុទ្ធសាស្ត្រនេះ មិនត្រឹមតែមានគោលបំណងការពារអធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុចរិតភាពក្នុងការអនុវត្តច្បាប់ និងប្រកាន់យកនូវគោលការណ៍សណ្តាប់ធ្នាប់តំបន់ និងអន្តរជាតិដែលផ្អែកលើវិធានច្បាប់ ព្រមទាំងបង្កើតជាគំរូមួយសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ក្រោមយន្តការនៃច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់កើតចេញពីកម្ពុជានៃយើង៕

ដោយ៖ លោក អាន ប៉ាស្ទី (AN Pasty) អ្នកជំនាញច្បាប់អន្តរជាតិ ភូមិសាស្ត្រនយោបាយ និងជាអ្នកការទូតអាជីព អតីតជាអ្នកការទូតកម្ពុជាប្រចាំអាមេរិកឡាទីន