* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ចង់វិនិយោគលើវិស័យកសិកម្មកម្ពុជា ពិសេសស្វាយចន្ទី (Video inside)

26-05-2026 12:13

(ភ្នំពេញ)៖ លោក Park Joo Bong ប្រធានក្រុមហ៊ុន និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ទីក្រុងអ៊ុនឆន់ កូរ៉េខាងត្បូង បានលើកឡើងថា នៅពេលនេះ ក្រុមអ្នកវិនិយោគកូរ៉េខាងត្បូង កំពុងតែស្វែងរកឱកាសបន្ថែមទៀត ដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ហើយអ្វីដែលជាការកាត់សម្គាល់សំខាន់នោះ គឺស្វាយចន្ទី។

លោកលើកឡើងបែបនេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន DAEJOO KC GROUP របស់កូរ៉េខាងត្បូង ដឹកនាំដោយលោកផ្ទាល់ ចូលជួបសម្តែងការគួរសម និងសូមអានុសាសន៍នានាពាក់ព័ន្ធការវិនិយោគ និងធ្វើពាណិជ្ជកម្ម។ ជំនួបនេះប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះ លោក Park Joo Bong និងសហការី ដែលបានអញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថាការទស្សនកិច្ចរបស់ក្រុមអ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់កម្ពុជានៅពេលនេះ នឹងបានស្វែងរកឱកាសបន្ថែមទៀតនៅក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ លោក Park Joo Bong បានសម្ដែងនូវការអរគុណជាអនេកចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោក និងក្រុមអ្នកវិនិយោគបានជួបសម្ដែងការគួរសម។ លោក Park Joo Bong បានលើកឡើងនូវទិដ្ឋភាពបរិយាកាសនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយលោកបានរំលេចចំពោះសម្ដេចតេជោថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសុវត្ថិភាព ហើយទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគរបស់កូរ៉េខាងត្បូង។

លោកបន្តថា នៅពេលនេះក្រុមអ្នកវិនិយោគកំពុងតែស្វែងរកឱកាសបន្ថែមទៀត ដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ហើយអ្វីដែលជាការកាត់សម្គាល់សំខាន់នោះ គឺស្វាយចន្ទី។

នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងការអរគុណចំពោះការចាប់អារម្មណ៍របស់អ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់ប្រទេសកម្ពុជាហើយសម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការចាប់អារម្មណ៍ទៅលើការវិនិយោគផ្នែកកសិកម្ម ពោលគឺស្វាយចន្ទី ដែលសម្ដេចតេជោ បានរំលេចថា ប្រទេសកម្ពុជាមាននូវផលិតផលជាច្រើនសម្រាប់ធ្វើការវិនិយោគបន្តទៀត ជាពិសេស គឺផលិតផលកសិកម្ម ដែលជាវត្ថុធាតុដើម។ អ្វីដែលកម្ពុជាត្រូវការបន្ថែមនោះ គឺអ្នកវិនិយោគដែលអាចកែឆ្នៃនូវកសិផលរបស់កម្ពុជា ដើម្បីយកទៅលក់នៅទីផ្សារកូរ៉េផង ហើយជាពិសេស គឺនៅទីផ្សារពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ចំណុចស្នូលនៃទំនាក់ទំនងរវាងរវាងកម្ពុជានិងកូរ៉េខាងត្បូង គឺពាណិជ្ជកម្មនិងការវិនិយោគនេះឯង ដូច្នេះតាមរយៈក្រុមអ្នកវិនិយោគរបស់កូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជានៅពេលនេះ នឹងជាឱកាសបន្ថែមទៀត ដើម្បីធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះផងដែរ សម្ដេចតេជោបានសង្កត់ធ្ងន់ ទៅលើទំនាក់ទំនងរវាងប្រទេសកម្ពុជានិងកូរ៉េ ដែលពេលនេះជាដៃគូយុទ្ធសាស្រ្តជាមួយគ្នា ហើយសម្ដេចសង្ឃឹមថា ទៅថ្ងៃខាងមុខជាពិសេសនៅក្នុងឱកាសខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងឡើងវិញនោះ គឺប្រទេសទាំងពីរនឹងអាចដើរដល់ជំហានមួយទៀត គឺការបង្កើតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នា៕