ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីការរៀបចំកម្មវិធីប្រកួតថ្នាក់ជាតិ ផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៦

26-05-2026 13:08

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំ «កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Competition 2026)» ដែលនឹងបែកចែកចេញជា២វគ្គ គឺ «ការប្រកួតសាយប័រអារីណា ២០២៦ (Cyber Arena 2026)» និង «ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦»

ការរៀបចំកម្មវិធីនេះឡើង ដើម្បីចូលរួមលើកកម្ពស់ និងពង្រឹងសមត្ថភាព ចំណេះដឹង និងមូលធនឌីជីថល ក្នុងវិស័យសន្តិសុខសាយប័រ និងការប្រកួតប្រជែង ក្នុងវិស័យសន្តិសុខសាយប័រ នៅប្រទេសកម្ពុជា និងក្នុងតំបន់៕