* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្ពុជា-ម៉ាឡេស៊ី លើកកម្ពស់កិច្ចសហការ និងជំរុញសក្តានុពលទេសចរណ៍-វិនិយោគ

26-05-2026 13:55

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីថ្លែងសុន្ទរកថាបើកក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ២០២៦» (Malaysia Travel and Shopping Fair 2026) ដែលរៀបចំឡើងដោយក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី ក្រោមការគាំទ្រពីស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុងភ្នំពេញ ដោយមានវត្តមានចូលរួមរបស់លោក Shaharuddin bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា អង្គទូតនានាប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ដៃគូវិស័យឯកជន ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមប្រឹក្សាសុខាភិបាលម៉ាឡេស៊ី ក្រុមហ៊ុនម៉ាឡេស៊ី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិច្រើន១៥០រូប នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅផ្សារទំនើបអ៊ីអ៊នម៉ល១ រាជធានីភ្នំពេញ។

ក្នុងឱកាសបង្ហាញពីកិច្ចសហការលើវិស័យទេសចរណ៍កម្ពុជា-ម៉ាឡេស៊ីដ៏ល្អ និងជិតស្និទ្ធនេះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា វិស័យទេសចរណ៍ ពិតជាមិនអាចកាត់ផ្តាច់បានពីកត្តាសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងសង្គម ព្រមទាំងកិច្ចសហប្រតិបត្តិអន្តរជាតិជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីជំរុញការធ្វើដំណើរផ្លាស់ប្តូរប្រជាជន អ្នកវិនិយោគិន អ្នកធ្វើដំណើរ និងអ្នកធ្វើទេសចរ ព្រមទាំងការតភ្ជាប់តាមផ្លូវអាកាសមកកម្ពុជាពីគ្រប់តំបន់នានានៃពិភពលោក។ ហើយវិស័យនេះ ត្រ គឺជាវិស័យអាទិភាព និងជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់អំពីយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦ ដែលផ្តល់ជូនបទពិសោធន៍ទេសចរណ៍ប្លែក បៃតងស្រស់ស្អាត និងបរិយាកាសត្រជាក់ ជាមួយអត្ថប្រយោជន៍ពិសេសជាច្រើន ស្របតាមពាក្យស្លោក “6 Musts” រួមមាន Must See, Must Stay, Must Taste, Must Visit, Must Try និង Must Buy។

នៅក្នុងព្រឹត្តិការណ៍នេះ មានការរៀបចំកម្មវិធីជាច្រើន ដើម្បីផ្តល់បទពិសោធវប្បធម៌ម៉ាឡេស៊ីដល់សាធារណជន រួមមាន ការបង្ហាញសម្លៀកបំពាក់ម៉ាឡេស៊ី ការបង្ហាញចម្អិនអាហារម៉ាឡេស៊ី ការសម្តែងសិល្បៈពីសិល្បករម៉ាឡេស៊ី ការគូរគំនូរ Batik ម៉ាឡេស៊ីដោយឥតគិតថ្លៃ ស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនខ្មែរ និងម៉ាឡេស៊ី ការចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់ជាច្រើន រួមទាំងសំបុត្រយន្តហោះ ព្រមទាំងការផ្តល់ព័ត៌មានអំពីដំណើរកម្សាន្ត និងសេវាវេជ្ជសាស្ត្រនៅប្រទេសម៉ាឡេស៊ីផងដែរ ដោយព្រឹត្តិការណ៍ទាំងនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ ការតភ្ជាប់ប្រជាជននិងប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី ឱ្យកាន់តែសកម្ម ស៊ីជំរៅ រឹងមាំ និងផ្តល់ជាប្រយោជន៍អតិបរមាដល់ប្រជាជននៃប្រទេសទំាងពីរបន្ថែមទៀត។

គូសបញ្ជាក់ផងដែរថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ាឡេស៊ី មានរយៈពេល៦៩ឆ្នាំ ប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាពិសេសក្នុងវិស័យទេសចរណ៍៕