* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អគ្គនាយកដា្ឋនសេដ្ឋកិច្ចឌីជីថល បន្តផ្សព្វផ្សាយបញ្ជ្រាបព័ត៌មានពី «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» ដល់ក្រុមហ៊ុន សហគ្រាស

26-05-2026 14:03

(ភ្នំពេញ)៖ អគ្គនាយកដា្ឋនសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្តាលស្តីពី «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» ទៅកាន់ក្រុមហ៊ុន សហគ្រាស ក្នុងគោលបំណង ផ្សព្វផ្សាយបញ្ជ្រាបព័ត៌មាន ​ពីប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ការចុះឈ្មោះជាសមាជិក និងរបៀបនៃការប្រើប្រាស់ផតថលវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជូនដល់វិស័យឯកជន ជាពិសេសក្រុមហ៊ុនដែលបាននិងកំពុងផ្គត់ផ្គង់ទំនិញ សេវាកម្ម សំណង់ជូនក្រសួង-ស្ថាប័នរដ្ឋ រួមទាំងក្រុមហ៊ុនដែលផ្ដល់សេវាកម្មសុហ្វវែរផ្នែកគណនេយ្យ ឬសុហ្វវែរគ្រប់គ្រងការចេញវិក្កយបត្រ ដើម្បីឱ្យក្រុមហ៊ុននីមួយៗត្រៀមលក្ខណៈ ក្នុងការផ្តល់កិច្ចសហការ និងចូលរួមអនុវត្តការប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាឱ្យ បានជាអតិបរមា ទាំងការអនុវត្តជាកាតព្វកិច្ច និងការអនុវត្តដោយស្ម័គ្រចិត្ត។

​សិក្ខាសាលានេះ រៀបចំឡើង ក្រោមអធិបតីភាព លោកបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាកដ្ឋានសេដ្ឋកិច្ចឌីជីថល,លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ​និងវត្តមានតំណាងអង្គភាពរដ្ឋ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានឯកជន ក្រុមហ៊ុនធនាគារជាច្រើនរូប។

ថ្លែងក្នុងសិក្ខាសាលានេះ លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល​ បានលើកឡើងថា ការចាប់ផ្តើមគិតគូរការអនុវត្ត ជាកាតព្វកិច្ចលើវិក្កយបត្រអេឡិចត្រូនិករវាងវិស័យឯកជននិងវិស័យឯកជន(B2B) ​នឹងត្រូវ កំណត់ជាយុទ្ធសាស្ត្រឱ្យបានរួចរាល់នៅក្នុងឆ្នាំ ២០២៦ នេះ ដើម្បីអាចចាប់ផ្តើមអនុវត្តបានជាបណ្តើរៗពីឆ្នាំ ២០២៧ តទៅ។

លោកបន្តថា សម្រាប់ការងារតភ្ជាប់សន្ធានកម្មជាមួយប្រព័ន្ធពាក់ព័ន្ធនៅ ក្នុងប្រព័ន្ធអេកូឡូស៊ីនៃវិក្កយបត្រ នៅតែបន្តសម្របសម្រួល និងជំរុញការតភ្ជាប់ និងអន្តរ ប្រតិបត្តិការទាំងប្រព័ន្ធរបស់រដ្ឋ និងប្រព័ន្ធរបស់ក្រុមហ៊ុន ដែលក្នុងនោះ សម្រាប់ប្រព័ន្ធរបស់រដ្ឋ ប្រព័ន្ធអេឡិចត្រូនិកពន្ធដារ ជាអាទិភាព និងបានចាប់ផ្តើមធ្វើការជាមួយគ្នាចាប់ពីឆ្នាំ ២០២៦ នេះតទៅ។

​លោកបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាកដ្ឋានសេដ្ឋកិច្ចឌីជីថល ​បានសង្កេតឃើញ​នូវកំណើនប្រើប្រាស់ វិក្កយបត្រអេឡិចត្រូនិក ដោយការស្ម័គ្រចិត្តតាមប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា​ រវាងក្រុមហ៊ុននិងក្រុមហ៊ុនជាប្រភេទឯកជន-ឯកជន (B2B – Business-to-Business) និង ការសម្រេចបានជោគជ័យលើការតភ្ជាប់សន្ធានកម្ម រវាងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជាមួយប្រព័ន្ធរបស់ក្រុមហ៊ុនផ្តល់សេវាសុហ្វវែរគណនេយ្យចំនួន ៧ កាលពីឆ្នាំ២០២៥ កន្លង ទៅនេះ។

លោកមានប្រសាសន៍ថា ការអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាផ្នែកមួយនៅក្នុងរបៀបវារៈនៃការកសាងថ្នាលឌីជីថលគ្រឹះ គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលកម្ពុជា ដែលបានតម្រង់ទិស ចេញពីក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា សំដៅរួមចំណែក គាំទ្រដល់ការរីកលូតលាស់នៃអាជីវកម្ម និងការចូលរួមធ្វើទំនើបកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ជាមួយគ្នានេះ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ក៏នឹងបន្តចូលរួមគាំទ្រដល់ គោលដៅនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការចំណាយថវិការដ្ឋ ដោយមិនតម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់បញ្ជូនវិក្កយបត្រជាក្រដាសទៅអង្គភាពរដ្ឋទៀតឡើយ ព្រមទាំងមានភាពប្រទាក់ក្រឡាជាមួយផែនការសកម្មភាពនៅក្នុងយុទ្ធសាស្ត កៀរគរចំណូលរបស់រដ្ឋាភិបាលផងដែរ។

សូមជម្រាបថា ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការ ចាប់តាំងពីខែមករា ឆ្នាំ២០២៥កន្លងទៅ និងបានឆ្លងកាត់ការដាក់ឱ្យប្រើប្រាស់ជាកាតព្វកិច្ច សម្រាប់ការចេញវិក្កយបត្រអេឡិចត្រូនិក លើការផ្គត់ផ្គង់ជូនអង្គភាពថ្នាក់កណ្តាលនៃក្រសួង ស្ថាប័នរដ្ឋចំនួន ១៤ រួចហើយ ជាប្រភេទឯកជន-រដ្ឋ (B2G ) និងគ្រោងក្នុងការពង្រីកការអនុវត្តជាកាតព្វកិច្ចទៅក្រសួង ស្ថាប័នចំនួន ១៤ បន្ថែមទៀត ក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ឆាប់ៗនេះ៕