* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សាលាដំបូងខេត្តកំពង់ឆ្នាំង នឹងអនុវត្តផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើស ដែលបានបំផ្លិចបំផ្លាញធនធានធម្មជាតិ

26-05-2026 14:22

(កំពង់ឆ្នាំង)៖ ជនសង្ស័យម្នាក់ដែលជាប់ចោទពីបទ «ទន្ទ្រាន ហ៊ុមព័ទ្ធ រុករាន ឈូសឆាយព្រៃលិចទឹក» នៅចំណុចស្មោញ ស្ថិតក្នុងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ត្រូវបានចៅក្រម នៃសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចបញ្ជូនខ្លួនទៅដាក់ពន្ធនាគារ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ រួចរាល់ហើយ។ ដោយឡែកករណីខាងលើ កំពុងបន្តនីតិវិធីបន្ថែមទៀត ពាក់ព័ន្ធនឹងម្ចាស់ត្រាក់ទ័រចំនួន ៣ គ្រឿង ដែលសមត្ថកិច្ចបានរឹបអូសក្នុងប្រតិបត្តិការបង្ក្រាប។

នេះបើយោងតាមការបញ្ជាក់របស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។

លោកព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បានបន្តថា ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ខាងលើនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ចំពោះសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ ក្នុងបឹងទន្លេសាប ជាពិសេសការឈូសឆាយដីព្រៃលិចទឹក ដែលជាកត្តាស្លាប់រស់របស់វិស័យជលផលដែលត្រូវបានកំណត់នៅក្នុងច្បាប់ស្ដីពីជលផលថា ជាដែននេសាទដែលត្រូវថែរក្សាការពារយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីធានាកុំឲ្យវិនាសបាត់បង់។

ករណីខាងលើនេះដែរ បច្ចុប្បន្នសំណុំរឿងនេះកំពុងស្ថិតក្រោមការចាត់ការបន្តរបស់ស្ថាប័នតុលាការ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធជាម្ចាស់ត្រាក់ទ័រ ៣គ្រឿងផ្សេងទៀត យកមកអនុវត្តតាមផ្លូវច្បាប់។ ពាក់ព័ន្ធនឹងសំណុំរឿង ក្នុងតំបន់២ និងតំបន់៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កន្លងមកនេះមានជនជាប់ចោទជិត ១០នាក់ហើយ ត្រូវបានតុលាការចាត់ការតាមផ្លូវច្បាប់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។

លោកព្រះរាជអាជ្ញាបានសង្កត់ធ្ងន់ថា សាលាដំបូងខេត្តកំពង់ឆ្នាំង នឹងបន្តអនុវត្តនីតិវិធី យ៉ាងតឹងតែង និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ដោយមិនអនុញ្ញាតឲ្យជនខិលខូចណាម្នាក់រួចផុតពីសំណាញ់ច្បាប់បានឡើយ៕