* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋបាលខេត្តកែប ប្តេជ្ញាជូនប្រមុខរាជរដ្ឋាភិបាល ក្នុងការបោសសម្អាត​ និងលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ឱ្យអស់​ពី​ភូមិសាស្ត្រ​ខេត្ត

26-05-2026 14:25

(កែប)៖ យោង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​អនុក្រឹត្យ​លេខ​០៣​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ស្ដីពី​ការ​គ្រប់គ្រង​សន្តិសុខ​សុវត្ថិភាព​តាម​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ​ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ​ និង​សច្ចា​ធានាជូន​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា រួចហើយ​ ក្នុងការបោសសម្អាត​ និងលុបបំបាត់ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់​ពី​ភូមិសាស្ត្រ​ខេត្ត ដើម្បីលើកកម្ពស់កិត្តិយសខេត្ត និងកិត្តិយសប្រទេសជាតិ​។

លោកអភិបាលខេត្ត ក៏បានប្រាប់ម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់ ក្នុងភូមិសាស្រ្តខេត្តកែប​ថា​៖

*រាល់​ការទទួលភ្ញៀវអន្តរជាតិ​ ដែលគ្មានឯកសារត្រឹមត្រូវ នឹងត្រូវពិន័យជាប្រាក់ចំនួន ៤លានរៀល (១ ០០០ដុល្លារ) ក្នុងម្នាក់ ឬអាចលើសពីនេះទៅតាមស្ថានភាពនៃបទល្មើស​។​

*ប្រសិនបើរកឃើញថាមានការសហការ ឬបើកទីតាំងឱ្យមានសកម្មភាពការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ម្ចាស់ទីតាំង នឹងត្រូវទទួលទោសទណ្ឌតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ​បន្ថែមទៀត​ ដោយ​គ្មាន​ការ​លើក​លែងជាដាច់ខាត​។

*ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ក្នុងគ្រប់ទម្រង់នៃបទល្មើស​ និង​សូមរួមគ្នាថែរក្សាខេត្តកែបឱ្យមានសុវត្ថិភាពឌីជីថល គ្មាន​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស​ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ​។

លោកអភិបាកខេត្ត ក៏ស្នើឲ្យសហការរាយការណ៍ មកអាជ្ញាធរមានសមត្ថកិច្ច​ តាមរយៈលេខទូរសព្ទខាងក្រោម​៖

* នាយករដ្ឋបាលខេត្ត៖ ០១១​ ៧៩៧​ ៦៧៩
* ស្នងការនគរបាលខេត្ត៖ ០១៧​ ៧០៤​ ៤៤៤
* មេបញ្ជាការកងរាជអាវុធហត្ថខេត្ត៖ ០៩៧​ ៧៧៧​ ៧៧៧១
* អភិបាល​ក្រុងកែប​៖ ០៨៨​ ៤៣២​ ០០៣៤
​* អភិបាល​ស្រុកដំណាក់ចង្អេីរ​​៖ ០៩៩​ ៥៤៩​ ៧៨៩។

នារសៀលថ្ងៃដដែល លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានណែនាំ និងចាត់តាំងឲ្យលោក ប៊ុន យោង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំក្រុមការងារពាក់ព័ន្ធ បន្តចុះធ្វើរដ្ឋបាលចំហលើទីតាំងស្នាក់នៅប្រមូលផ្តុំ របស់ជនបរទេស ក្នុងភូមិសាស្ត្រខេត្តកែប ស្របតាមអនុក្រឹត្យលេខ០៣ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា៕