* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ពេញ១ថ្ងៃ អភិបាលស្រុកឆែប ខេត្តព្រះវិហារ ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងសង្ស័យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតំបន់ព្រំដែនកម្ពុជា-ឡាវ

26-05-2026 14:25

(ព្រះវិហារ)៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះត្រួតពិនិត្យ និងស្រាវជ្រាវទីតាំងសង្ស័យពាក់ព័ន្ធបទល្មើស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតំបន់ជិតជុំវិញទឹកធ្លាក់ព្រះនិមិត្ត តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍អំពីសកម្មភាពគួរឲ្យសង្ស័យនៅក្នុងមូលដ្ឋាន។

ប្រតិបត្តិការនេះ ធ្វើឡើងតាមបទបញ្ជា និងការណែនាំដោយផ្ទាល់ពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងគោលបំណងពង្រឹងការត្រួតពិនិត្យ និងបង្ក្រាបបទល្មើស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមតំបន់ព្រំដែន និងទីតាំងសង្ស័យនានា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ក្នុងប្រតិបត្តិការនោះ លោកអភិបាលស្រុកឆែប និងកម្លាំងចម្រុះ ក៏បានបន្តចុះពិនិត្យទីតាំងមួយកន្លែង ស្ថិតនៅភូមិកំពង់សង្កែ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ដែលត្រូវបានអ្នកសារព័ត៌មាន ចុះផ្សាយកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ថា ជាទីតាំងជួញដូរជនជាតិចិន និងជាកន្លែងឆ្លងដែនខុសច្បាប់។

ក្រោយការចុះពិនិត្យជាក់ស្តែង ក្រុមការងារមិនបានរកឃើញសកម្មភាពខុសច្បាប់ ឬវត្តមានជនបរទេសដូចការចុះផ្សាយនោះឡើយ។ ដោយឡែក ចំពោះរបងស័ង្កសីដែលព័ទ្ធនៅខាងមុខផ្ទះមួយកន្លែង លោកអភិបាលស្រុកឆែប បានណែនាំឲ្យម្ចាស់ទីតាំងរុះរើចេញ ដើម្បីបង្កភាពងាយស្រួលក្នុងការត្រួតពិនិត្យ និងរក្សាសណ្តាប់ធ្នាប់ ហើយម្ចាស់ទីតាំងក៏បានយល់ព្រមអនុវត្តតាមការណែនាំផងដែរ។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យពេញមួយថ្ងៃ ដែលដឹកនាំដោយលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប គឺមិនបានរកឃើញវត្តមានក្រុមជនបរទេស ឬជនជាតិចិន លាក់ខ្លួន និងប្រព្រឹត្តសកម្មភាពពាក់ព័ន្ធបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងភូមិសាស្ត្រខាងលើនោះទេ។

លោក ឃិត សុធារ៉ា បានថ្លែងបញ្ជាក់ថា អាជ្ញាធរស្រុកឆែប និងកម្លាំងពាក់ព័ន្ធ នឹងបន្តអនុវត្តវិធានការតាមដាន ស្រាវជ្រាវ និងបង្ក្រាបបទល្មើស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យបានម៉ឺងម៉ាត់ ដោយមិនអនុគ្រោះចំពោះសកម្មភាពខុសច្បាប់ណាមួយឡើយ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការជាមួយអាជ្ញាធរ ដោយរាយការណ៍ជាបន្ទាន់ ប្រសិនបើប្រទះឃើញសកម្មភាពសង្ស័យ ឬបទល្មើសពាក់ព័ន្ធ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឲ្យសមត្ថកិច្ចអាចចាត់វិធានការបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបង្កើនវិធានការបង្ក្រាបបទល្មើស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ព្រំដែន និងទីតាំងដែលអាចជាកន្លែងលាក់ខ្លួនរបស់ក្រុមឧក្រិដ្ឋជនអនឡាញ៕