* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្ឌិតសេដ្ឋកិច្ចមួយរូប អង្កេតឃើញមានការលក់ភេសជ្ជៈផ្អែម ប្រហិត និងមីដល់កុមារ ដែលប៉ះពាល់សុខភាពយ៉ាងខ្លាំង (Video inside)

26-05-2026 14:27

(ភ្នំពេញ)៖ លោកស្រី ព្រុំ ទេវី បណ្ឌិតសេដ្ឋកិច្ចមកពីប្រទេសអាល្លឺម៉ង់ ដែលបានបង្រៀននៅកម្ពុជាជិត ៣០ឆ្នាំ បានអង្កេតឃើញមានការលក់ភេសជ្ជៈផ្អែម ប្រហិត និងមីដល់កុមារ ដែលបង្កផលប៉ះពាល់អវិជ្ជមានដល់សុខភាពយ៉ាងខ្លាំង។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បានសំណូមពរឲ្យមានការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារឲ្យបានតឹងតែង ដើម្បីសុខភាពកុមារ ដែលជាអនាគតនៃជោគវាសនារបស់ជាតិ។

ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ គឺ​ជា​ក្របខណ្ឌ​គតិយុត្ត​ដែល​កំណត់​ពី​យន្តការ គ្រប់គ្រង និង​ធានា​នូវ​គុណភាព អនាម័យ និង​សុវត្ថិភាព​នៃ​ចំណីអាហារ​ក្នុង​គ្រប់​ដំណាក់កាល។ ច្បាប់​នេះ​មាន​គោលដៅ​សំខាន់​ក្នុង​ការ​ការពារ​សុខភាព​អ្នក​ប្រើប្រាស់ ទប់ស្កាត់​ការ​បំពុល ឬ​ការ​លាយ​សារធាតុ​គីមី​ខុសច្បាប់ និង​លើកកម្ពស់​ការ​ប្រកួតប្រជែង​ដោយ​សុចរិត។

អត្ថន័យ និង​ខ្លឹមសារ​សំខាន់ៗ​នៃ​ច្បាប់​នេះ រួមមាន៖ ការគ្រប់គ្រងគ្រប់ខ្សែចង្វាក់ ពោលគឺការធានា​សុវត្ថិភាព​តាំងពី​ការ​ផលិត ការកែច្នៃ ការវេចខ្ចប់ ការដឹកជញ្ជូន រហូតដល់​ការ​ចែកចាយ​ដល់​ដៃ​អ្នក​ប្រើប្រាស់ (កសិដ្ឋាន​ដល់​តុអាហារ) និងការការពារសុខភាពសាធារណៈ ដូចជា ការពារ​អាយុជីវិត និង​សុខភាព​អ្នក​បរិភោគ​ពី​ជំងឺ​នានា​ ដែល​បណ្ដាល​មក​ពី​ចំណីអាហារ​ខ្វះ​អនាម័យ ឬ​មាន​សារធាតុពុល៕

ខាងក្រោមនេះជាវិដេអូ៖