* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កំណើនមន្ដ្រីរាជការស៊ីវិលជាស្រ្តីកើនដល់៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំ និងវិស័យមួយចំនួននៅមានកម្រិត

26-05-2026 14:30

(ភ្នំពេញ)៖ តាមរយៈរបាយការណ៍ថ្មីមួយ បានបង្ហាញពីវឌ្ឍនភាពជាវិជ្ជមាន នៃការចូលរួមរបស់ស្ត្រីក្នុងវិស័យរដ្ឋបាល ដោយអត្រាមន្ត្រីរាជការស៊ីវិលជាស្ត្រីទូទាំងប្រទេស បានកើនឡើងពី ៤១ភាគរយ នៅក្នុងឆ្នាំ២០២០ ដល់៤៣ភាគរយ នៅក្នុងឆ្នាំ២០២៥។ តួលេខនេះត្រូវបានរំលេចឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យមុខងារសាធារណៈ ដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨ ដោយបញ្ជាក់ថា ចំនួនមន្ត្រីរាជការជាស្ត្រីបានកើនឡើងពីចំនួន ៨៧,៩៥៨នាក់ ដល់៩៦,០៩៥នាក់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

យោងតាមផែនការយុទ្ធសាស្ត្រដដែលនេះ កំណើននៃការចូលរួមរបស់ស្ត្រីមានភាពលេចធ្លោជាងគេនៅក្នុងវិស័យសង្គមកិច្ច ជាពិសេសក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដែលមានមន្ត្រីរាជការជាស្ត្រីចន្លោះពី៥២ ទៅ ៥៥ភាគរយ ដែលនេះបង្ហាញពីវត្តមានដ៏ធំធេងរបស់ស្ត្រីក្នុងវិស័យទាំងពីរ។ ទោះជាយ៉ាងណាក្តី ទន្ទឹមនឹងជោគជ័យជារួមនេះ វិស័យមួយចំនួនទៀតនៅមិនទាន់ឆ្លើយតបបានល្អប្រសើរទៅនឹងសមភាពយេនឌ័រនៅឡើយទេ តួយ៉ាងក្រសួងរ៉ែនិងថាមពល ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងព្រះបរមរាជវាំង ដែលមានមន្ត្រីរាជការស៊ីវិលជាស្ត្រីត្រឹមតែប្រមាណ ១៦ទៅ ២៣ភាគរយប៉ុណ្ណោះ នៃចំនួនមន្ត្រីសរុបរបស់ខ្លួន។

ងាកមកមើលការកាន់តំណែងគ្រប់គ្រង និងដឹកនាំវិញ របាយការណ៍បានបង្ហាញថា អត្រាស្ត្រីក្នុងរចនាសម្ព័ន្ធថ្នាក់ជាតិនៅមានកម្រិត និងមានកំណើនយឺតនៅឡើយ។ ជាក់ស្តែង សម្រាប់មុខតំណែងចាប់ពីថ្នាក់អនុប្រធានការិយាល័យ រហូតដល់ថ្នាក់អគ្គលេខាធិការ ឬអគ្គនាយក នៅតាមបណ្តាក្រសួងស្ថាប័នថ្នាក់ជាតិ ចំនួនស្ត្រីបានកើនឡើងតិចតួចប៉ុណ្ណោះ ពោលគឺពី២៦ភាគរយ (ក្នុងចំណោមមន្ត្រីតំណែងគ្រប់គ្រងសរុប ១៩,៥៣៩នាក់) ក្នុងឆ្នាំ២០២០ មកត្រឹម ២៧ភាគរយ (ក្នុងចំណោមមន្ត្រីសរុប ២២ ៣៧៤នាក់) នៅក្នុងឆ្នាំ២០២៥។

ដោយឡែកសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និន្នាការនៃការចូលរួមរបស់ស្ត្រីក្នុងតំណែងគ្រប់គ្រងក៏មានសភាពប្រហាក់ប្រហែលទៅនឹងថ្នាក់ជាតិផងដែរ។ អ្វីដែលជាការកត់សម្គាល់នោះគឺ អត្រាស្ត្រីក្នុងមុខតំណែងថ្នាក់ដឹកនាំកំពូលនៅថ្នាក់ក្រោមជាតិ ដូចជាប្រធានមន្ទីរ ឬនាយករដ្ឋបាលរាជធានី-ខេត្ត បានបង្ហាញពីការធ្លាក់ចុះ ដោយពីចំនួន ៨,៥ភាគរយ ក្នុងឆ្នាំ២០២០ បានកើនឡើងដល់១០,៣ភាគរយ ក្នុងឆ្នាំ២០២៣ ប៉ុន្តែបានធ្លាក់មកនៅត្រឹម ៧,៣ភាគរយវិញនៅឆ្នាំ២០២៥។ ផ្ទុយទៅវិញ សម្រាប់មុខតំណែងកម្រិតអនុប្រធានការិយាល័យនៅតាមមន្ទីររាជធានី-ខេត្ត មានភាគរយខ្ពស់និងមានកំណើនថេរល្អជាងគេ ដែលកើនពី ៣៤,៧ភាគរយ ក្នុងឆ្នាំ២០២០ ដល់ ៣៦,១ភាគរយ ក្នុងឆ្នាំ២០២៣ និងបន្តកើនដល់ ៣៦,៧ភាគរយ នៅក្នុងឆ្នាំ២០២៥៕