* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តឱ្យអតីតពលករ និងយុវជនចាប់យកឱកាសការងារក្នុងស្រុក ឬក្រៅប្រទេសតាមរយៈក្រុមហ៊ុនស្របច្បាប់ ដើម្បីជៀសវាងការឆបោក

26-05-2026 14:32

(សៀមរាប)៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការ​ងារឱ្យខ្មែរ» បាននាំយកឱកាសការងារចំនួន ៥ ០៥០កន្លែង ជាមួយនឹងរោងចក្រ សហគ្រាស ក្រុមហ៊ុនធំៗ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧ ទៅជួបសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ដល់មូលដ្ឋាន ជាពិសេសម្រាប់អតីតព​លករពីប្រទសថៃ និងយុវជនកំពុងរកការងារ នៅបរិវេណសាលាបឋមសិក្សាបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងវេទិកានេះដែរ ដោយមានអ្នកចូលរួមជិត ៧០០នាក់ លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជម្រាបជូនប្រជាពលរដ្ឋពីឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែងនៅតាមរោងចក្រ សហគ្រាសទូទាំងប្រទេស ដែលក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានខិតខំប្រមូលយកមកជូនបងប្អូនដល់មូលដ្ឋាន។ លោកបានបញ្ជាក់ថា ការងារគឺជាមាសប្រាក់ អ៊ីចឹងរាជរដ្ឋាភិបាលចែកការងារឱ្យបងប្អូន ក៏ដូចជាចែកមាសប្រាក់ដូច្នោះដែរ ហើយបងប្អូនក៏មិនចំណាយពេលវេលា និងថវិកាដើម្បីដើររកការងារធ្វើដូចពីមុនទៀតនោះផងដែរ។

លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារឱ្យចាប់យកឱកាសការងារក្នុងស្រុកទាំងនេះ ដែលមិនត្រឹមតែទទួលបានប្រាក់ចំណូលផ្តត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដោយផ្ទាល់ក្នុងការកសាងសេដ្ឋកិច្ចជាតិផងដែរ។ បន្ថែមពីនេះ ក៏ទទួលបានអត្ថប្រយោជន៍ដ៏សំខាន់ទាំងពេលបច្ចុប្បន្ននិងអ​នាគតពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដូចជា៖ ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកសោធននិវត្ត ដែលឯកឧត្តមបានចាត់ទុកថាជា «សំណាញ់សុវត្ថិភាព»

ជាមួយនឹងការពន្យល់យ៉ាងក្បោះក្បាយពីភាពខុសគ្នារវាងការងារក្នុងស្រុក និងការងារដ៏ប្រថុយប្រថានប្រឈមហានិភ័យ កេងប្រវ័ញ្ចកម្លាំងពលកម្ម រើសអើង និងកង្វះកិច្ចគាំពារសុខភាពនៅប្រទេសថៃ លោករដ្ឋលេខាធិការបន្តថា ក្រៅពីការងារក្នុងស្រុក ក្រសួងក៏ផ្តល់ជូនឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព លក្ខខណ្ឌការងារល្អ និងប្រាក់ខែខ្ពស់ជាងប្រទេសជិតខាង ដោយឯកឧត្តមជំរុញឱ្យបងប្អូនជ្រើសរើសក្រុមហ៊ុនដែលចុះបញ្ជិកាស្របច្បាប់ មិនមែនក្រុមហ៊ុន«ខ្សឹប» ដើម្បីជៀសវាងការចាញ់បោកដែលនាំឱ្យខាតទាំងពេលវេលា និងថវិកា។ ក្នុងករណីសង្ស័យត្រូវរាយការណ៍ ឬសួរបញ្ជាក់ទៅអាជ្ញាធរមូលដ្ឋាន ដែលមានបញ្ជីឈ្មោះក្រុមហ៊ុនស្របច្បាប់ ឬទាក់ទងទៅលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ សម្រាប់សាកសួរព័ត៌មានលម្អិតពីអត្ថប្រយោជន៍ ប.ស.ស.ផងដែរ។

ទន្ទឹមនេះ លោក ប៉ុក ប៉ាន់ ក៏បានផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យយុវជនចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេ​កទេសពីកម្មវិធី TVET ១,៥លាននាក់ ដែលជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវជីវភាពសមរម្យសម្រាប់ពលរដ្ឋគ្រប់កាលៈទេសៈ ក៏ដូចជា សម្រេចគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ដោយឯកឧត្តមបញ្ជាក់ថា ទិសដៅនៃការរៀនសូត្រគឺដើម្បីមានការងារធ្វើជាមួយប្រាក់ឈ្នួលសមរម្យ។ កម្មវិធី TVET ១,៥លាននាក់ គឺរៀនដោយឥតគិតថ្លៃ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថមបន្ថែមទៀត ដូចជាការជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ផ្នែកសំណង់ ដុតនំ ឆុងកាហ្វេ ឬសាឡនជាដើម។

សូមបញ្ជាក់ថា ក្រុមហ៊ុន រោងចក្រដែលចូលរួមដោយផ្ទាល់នាឱកាសនោះ រួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ,រោងចក្រ ញូវ៉ាយអឹភឹរឹល.ឯក និងក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ. អភិវឌ្ឍន៍ កៅស៊ូ,រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា)។ រីឯសមាគម និងតំបន់សេដ្ឋកិច្ចពិសេស មានដូចជា តំបន់សេដ្ឋកិច្ចពិសេស (ខេមបូឌា) ចេជាង គម្រោង២។ ចំណែកឯក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេសរួមមាន ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៏ និង ក្រុមហ៊ុន មីណាមី (ខេមបូឌា) អ៉ិនធើណេសិនសល សឺវីស ឯ.ក ដែលជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុន៕