* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក អាន ប៉ាស្ទី៖ ប្រទេសជិតខាងល្អ មិនអាចកសាងឡើងក្នុងរូបភាពនៃការបដិសេធឬ សកម្មភាពឯកតោភាគី ឬការមិនគោរពកាតព្វកិច្ចផ្លូវច្បាប់បានឡើយ

26-05-2026 14:31

(ភ្នំពេញ)៖ កម្ពុជាអាចលាតដៃសម្រាប់សន្តិភាព ការគោរពគ្នាទៅវិញទៅមក និងចំពោះមិត្តភាពដែលស្មោះត្រង់ពិតប្រាកដតែប៉ុណ្ណោះ។ ប៉ុន្តែ សន្តិភាពអាចស្ថិតស្ថេរទៅបាន លុះត្រាតែព្រំដែនអន្តរជាតិត្រូវបានគោរពយ៉ាងពេញលេញ ហេដ្ឋារចនាសម្ព័ន្ធខុសច្បាប់ត្រូវបានដកចេញ និងរាល់សកម្មភាពទាំងអស់ត្រូវអនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ រួមទាំងសន្ធិសញ្ញាបារាំង–សៀមផងដែរ។ នេះជាការលើកឡើងរបស់លោក អាន ប៉ាស្ទី អ្នកជំនាញច្បាប់អន្តរជាតិ ថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News។

ក្នុងនាមអ្នកជំនាញច្បាប់អន្តរជាតិ លោក អាន ប៉ាស្ទី បានគូសបញ្ជាក់ថា កម្ពុជាសូមអំពាវនាវ និងទាមទារយ៉ាងម៉ឺងម៉ាត់ឱ្យប្រទេសថៃប្រគល់ដីកម្ពុជាទាំងអស់ ដែលបានកាន់កាប់ដោយខុសច្បាប់ត្រឡប់មកវិញ ដកចេញទៅវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ខុសច្បាប់ទាំងអស់ត្រឡប់ទៅក្នុងទឹកដីថៃវិញ និងបញ្ឈប់រាល់សកម្មភាពដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

មិត្តភាពពិតប្រាកដរវាងប្រទេសជិតខាងដែលល្អ មិនអាចកសាងឡើងក្នុងរូបភាពនៃការបដិសេធឬ សកម្មភាពឯកតោភាគី ឬការមិនគោរពកាតព្វកិច្ចផ្លូវច្បាប់បានឡើយ។ មិត្តភាពនោះ ត្រូវតែឈរលើភាពស្មោះត្រង់ក្នុងទំនាក់ទំនងអន្តរជាតិ ការគោរពសន្ធិសញ្ញា ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ សាមគ្គីភាពអាស៊ាន និងការរួមរស់ដោយសន្តិសហវិជ្ជមាន។ នេះជាការបញ្ជាក់បន្ថែមពីលោក អាន ប៉ាស្ទី។

ជាការពិតណាស់ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តចំពោះសន្តិភាព ការទូត និងស្ថិរភាពក្នុងតំបន់។ លោកជឿជាក់ថា ការគោរពច្បាប់អន្តរជាតិ គឺជាមាគ៌ាតែមួយគត់ដើម្បីស្តារទំនុកចិត្តនៅតាមព្រំដែន ពង្រឹងមិត្តភាពទ្វេភាគី រឹងមាំសាមគ្គីភាពអាស៊ាន និងរក្សាកិត្តិយសចំពោះសហគមន៍អន្តរជាតិ។ ការកសាងអនាគតរួមគ្នាមួយប្រកបដោយសន្តិភាព ត្រូវការការពិត ភាពស្មោះសរ និងការគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក៕