* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សមត្ថកិច្ចខេត្តកំពង់ឆ្នាំង កោះហៅតៃកុងឡានដឹកកម្មកររោងចក្រម្នាក់មកធ្វើការអប់រំ និងធ្វើកិច្ចសន្យា បន្ទាប់ពីបើកបញ្ច្រាសទិស

26-05-2026 14:36

(កំពង់ឆ្នាំង)៖ បុរសម្នាក់មានមុខរបរជាអ្នកបើករថយន្តដឹកកម្មកររោងចក្រ ត្រូវបានប៉ូលីសការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ហៅមកធ្វើ ការអប់រំណែនាំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការបើកបរ ល្មើស ច្បាប់ជាបន្តទៀត បន្ទាប់ពីបុរសជាតៃកុងរថយន្តដឹកកម្មកររូបនេះ បើកបរមិនគោរពច្បាប់ចរាចរណ៍ ដោយបានបើកបញ្ច្រាសទិស ដែលងាយនិងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតកម្មករកម្មការិនីរាប់សិបអ្នក ដែលបានផ្ញើអាយុជីវិត នៅលើបងប្អូនដែលជាតៃកុងរថយន្តតែម្នាក់ប៉ុណ្ណោះ។

បុរសជាតៃកុងរថយន្តដឹកកម្មកររោងចក្រខាងលើនេះ មានឈ្មោះ ថាច ប៉ោ អាយុ៥៧ឆ្នាំ មានទីលំនៅភូមិពពេលពក ឃុំគោកមន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើការអប់រំ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ពាក់ព័ន្ធនឹងករណីដែលរូបគាត់បាន បើករថយន្តដែលមានដឹកកម្មករពេញរថយន្តហើយបើក បរបញ្ច្រាសទិសចូលគន្លងផ្នែកខាងស្ដាំរបស់គេ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារព្រៃខ្មែរ ក្នុងស្រុករលាប្អៀរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ ដែលជាហេតុមួយបណ្ដាលឱ្យមានហានិភ័យខ្ពស់ សម្រាប់ជីវិតកម្មកររាប់សិបអ្នកនៅលើរថយន្ត។

លោកវរសេនីយ៍ឯក លី ណា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចរបស់លោកបានធ្វើការអប់រំណែ នាំបុរសខាងលើនេះ បានទទួលកំហុស និងសុំការអធ្យាស្រ័យ និងយោគយល់ពីសមត្ថកិច្ច និងសាធារណជន នៅតាមបណ្ដាញសង្គមនូវរាល់កំហុសឆ្គងរបស់គាត់។

គាត់បានធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរ ដោយសន្យាបញ្ឈប់នូវរាល់សកម្មភាព ដែលជាអំពើខុសច្បាប់ចរាចរណ៍ ថែមទាំងបានសន្យាកំណត់ចំនួនកម្មករដែលជិះនៅលើរថយន្តរបស់គាត់ ទៅតាមច្បាប់កំណត់ផងដែរ។

លោកវរសេនីយ៍ឯក បានបន្តឲ្យដឹងទៀតថា ទន្ទឹមនឹងនោះដែរក្រុមការងារសមត្ថកិច្ចរបស់លោក ក៏បានសហការនៅតាមបណ្ដារដ្ឋបាលរោងចក្រសហគ្រាសទាំងអស់ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការអប់រំណែនាំ ដល់បងប្អូន ដែលមានរថយន្តដឹកកម្មករកម្មការិនីទាំងអស់ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង ចំណែកចំនួនកម្មករដែលត្រូវដឹក គឺត្រូវកំណត់ចំនួន ទៅតាមច្បាប់ឱ្យបានត្រឹមត្រូវដោយមិនត្រូវដឹកលើសចំនួននៅឡើយ ដែលនាំឲ្យបង្កគ្រោះថ្នាក់ដល់បងប្អូនកម្មករកម្មការិនី ដែលបានផ្ញើអាយុជីវិតមកលើតៃកុងរថយន្តគ្រប់រូប៕