* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រី ក.ប.ប. ចុះពិនិត្យ និងបង្ក្រាបទីតាំងលក់ទំនិញខូចគុណភាព ក្នុងមូលដ្ឋានស្រុកស្នូល ខេត្តក្រចេះ

26-05-2026 14:39

(ក្រចេះ)៖ ក្រុមការងារអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សហការជាមួយអាជ្ញាធរស្រុកស្នួល កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចុះពិនិត្យទំនិញដាក់លក់នៅ ក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ ដើម្បីពិនិត្យគុណភាពទំនិញ សុវត្ថិភាពចំណីអាហារ និងទប់ស្កាត់ការចរាចរទំនិញខូចគុណភាព ឬផ្ទុកសារធាតុហាមឃាត់ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារចម្រុះបានធ្វើការត្រួតពិនិត្យលើផលិតផលចំណីអាហារ បន្លែ ផ្លែឈើ សាច់គ្រប់ប្រភេទ ភេសជ្ជៈ និងទំនិញប្រើប្រាស់មួយចំនួន​ ដោយផ្តោតសំខាន់លើ៖

*ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់

*ទំនិញគ្មានប្រភពច្បាស់លាស់

*ផលិតផលផ្ទុកសារធាតុគីមីហាមឃាត់

*ទំនិញខូចគុណភាព និងអនាម័យមិនត្រឹមត្រូវ។

ជាលទ្ធផល ក្រុមការងារ បានរកឃើញទំនិញមួយចំនួនខូចគុណភាព និងហួសសុពលភាពប្រើប្រាស់ ហើយបានធ្វើការដកហូត និងណែនាំដល់អាជីវករអោយបញ្ឈប់ការដាក់លក់ជាបន្ទាន់ ព្រមទាំងអប់រំផ្សព្វផ្សាយអំពីច្បាប់ និងវិធានការសុវត្ថិភាពចំណីអាហារ ដើម្បីធានាការពារសុខភាពអ្នកប្រើប្រាស់។

ក្រុមការងាររបស់រដ្ឋបាលស្រុកស្នួល នឹងបន្តសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់ទំនិញខូចគុណភាព និងទំនិញខុសច្បាប់ ដែលអាចប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕