* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាជ្ញាធរចុះពិនិត្យទីតាំងរុករករ៉ែរបស់ក្រុមហ៊ុន «ហ្គោលដេន ជេនើរេសិន អ៊ិនវេសម៉ិន» នៅស្រុកអូរយ៉ាវ និងស្នើឲ្យផ្អាកសកម្មភាពសិន ក្រោយប៉ះពាល់ប្រជាពលរដ្ឋ

26-05-2026 14:44

(រតនគិរី)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរស្រុកអូរយ៉ាដាវ ដោយមានការចូលរួមពីកម្លាំងនគរបាល មេឃុំប៉ាតេ ដឹកនាំដោយអភិបាលរងស្រុកម្នាក់ បានចុះទៅពិនិត្យទីតាំងកើតហេតុពាក់ព័ន្ធករណីក្រុមហ៊ុន «ហ្គោលដេន ជេនើរេសិន អុិនវេសមុិន (ខេមបូឌា)ឯ.ក» ដែលធ្វើសកម្មភាពស្វែងរុករក (រ៉ែលោហៈ) ស្ថិតនៅក្នុងភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សកម្មភាពរុករករ៉ែរបស់ក្រុមហ៊ុន បានប៉ះពាល់ជាមួយប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលមានចម្ការដំឡូងមីនៅទីនោះ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ។

ក្រុមការងារស្រុកបានរកឃើញសកម្មភាពស្វែងរុករករ៉ែរបស់ក្រុមហ៊ុន ពិតជាបានធ្វើឲ្យប៉ះពាល់ទម្រង់ដី និងខូចខាតដល់ដើមដំឡូងមីរបស់ប្រជាពលរដ្ឋដែលទើបដាំរួចចំនួន៤គ្រួសារ។ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោកអភិបាលស្រុកអូរយ៉ាដាវ បានអញ្ជើញមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី និងក្រុមហ៊ុន បើកកិច្ចប្រជុំពិភាក្សាបញ្ហាដោះស្រាយនេះ។

អាជ្ញាធរស្រុក បានធ្វើការសំណូមពរស្នើសុំមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី និងក្រុមហ៊ុននូវចំណុចមួយចំនួន៖

*មុនក្រុមហ៊ុនចុះធ្វើសកម្មភាព ត្រូវទំនាក់ទំនងសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានល្អ ដើម្បីធ្វើការផ្សព្វផ្សាយជូនដំណឹងដល់អ្នកភូមិដែលពាក់ព័ន្ធឲ្យបានទូលំទូលាយ
*ស្នើសុំក្រុមហ៊ុនផ្អាកសកម្មភាពនៅទីតាំងទាំង៤គ្រួសារ ដែលមានបញ្ហានេះសិន
*ចំពោះចំណុចដែលក្រុមហ៊ុនត្រូវស្វែងរុករក ក្នុងករណីប៉ះចំដីចម្ការប្រជាពលរដ្ឋ ក្រុមហ៊ុនត្រូវធ្វើការជជែកគ្នាជាមួយម្ចាស់ចម្ការឲ្យបានច្បាស់លាស់ និងត្រូវមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ រវាងក្រុមហ៊ុន និងម្ចាស់ចម្ការជាមុនសិន មុននឹងក្រុមហ៊ុនចូលធ្វើសកម្មភាព៕