រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អំពាវនាវអ្នកសារព័ត៌មានប្រើប្រាស់ស្លាបប៉ាកកា ផ្សព្វផ្សាយ និងវិធីសាស្ត្រទប់ស្កាត់អំពើជួញដូរមនុស្ស ឱ្យបានទូលំទូលាយដល់ពលរដ្ឋកុំឱ្យក្លាយជាជនរងគ្រោះ
26-05-2026 15:28
(ភ្នំពែញ)៖ លោក នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់មួយក្នុងការចូលរួមបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ដូច្នេះ សូមប្រើប្រាស់ដងស្លាបប៉ាកកា និង ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងដៃ ដើម្បីបញ្ជ្រាបការយល់ដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានពីវិធីសាស្ត្របង្ការ និងទប់ស្កាត់កុំឱ្យក្លាយខ្លួនជាជនរងគ្រោះ ។
ការអំពាវនាវបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសលោករួមជាមួយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) អញ្ជើញជាអធិបតីភាពបើក និងបិទសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើជួ ញ ដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍» ស្ថិតនៅទីស្តីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នា២០២៦នេះ។
នៅចំពោះមុខអ្នកសារព័ត៌មាន រដ្ឋមន្ត្រី នេត្រ ភក្រ្កា បានអះអាងថា តួនាទីអ្នកសារព័ ត៌ មាន ទាំងវិទ្យុ ទូរទស្សន៍ និងអនឡាញ មានតួនាទី សំខាន់ក្នុងបញ្រ្ជាប់ចំណេះដឹងអំពីហានិភ័យដែលកើតឡើងពីការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកដែលមិនមានសុវត្ថិភាព។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា អំពើជួញដូរមនុស្ស ឬការធ្វើចំណាកស្រុកដោយខុសច្បាប់ និង Online Scams មិនត្រឹ មតែប៉ះពាល់ដល់ជនរងម្នាក់ៗនោះទេ តែវាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរមនុស្ស សុវត្ថិភាពស ង្គម ស ណ្ដាប់ ធ្នាប់សាធារណៈ សេដ្ឋកិច្ច គ្រួសារ និងកិត្តិយសជាតិផងដែរ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអំពាវនាវយ៉ាងដូច្នេះថា៖ «តួនាទីរបស់អ្នកសារព័ត៌មាន ទាំងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងទំនើប តាមរយៈដងស្លាបប៉ាកកា តាមសូរស័ព្ទ តាមវិទ្យុក្តី តាមទូរទស្សន៍ក្តី សូមជួយព្រោះសង្គមនេះជារបស់យើងទាំងអស់គ្នា បញ្ហាកើតឡើងមានគ្រឿងញៀន ជួញដូរមនុស្ស ពលកម្មដោយបង្ខំ បញ្ហាទាំងអស់នេះជារឿងរបស់យើងទាំងអស់គ្នា។ អ៊ឹចឹងខ្ញុំស្នើសុំឱ្យអ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់តួនាទីរបស់ខ្លួនចូលរួមជាមួយរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេស្តរប្រវេសន៍ ដើម្បីផ្តល់សុវត្ថិភាពជូនដល់ប្រជាជនយើង»។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានពញ្ញាក់ស្មារតីបន្ថែមដល់អ្នកសារព័ត៌មាន សូមប្រើប្រាស់តួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ ពោលគឺការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ ជនរងគ្រោះក្នុងអំពើជួញដូរមនុស្ស ជាពិសេសត្រូវចេះថ្លឹងថ្លែងរឿងផ្សេងៗមុននឹងផ្សព្វផ្សាយ ដើម្បីកុំឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិ។ លោករដ្ឋមន្ត្រីលើកចិត្តដល់អ្នកសារព័ត៌មានបំពេញភារកិច្ចឱ្យស្របតាមវិជ្ជាជីវៈ និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន ក៏ប៉ុន្តែ ត្រូវតម្កល់ផលប្រយោជន៍របស់ជាតិជាធំ។
បើតាមលោកស្រី ជូ ប៊ុនអេង ថា បច្ចុប្បន្នបទល្មើសជួញដូរ មនុស្ស និ ងបទល្មើសដដៃទៀត មានភាពប្រទាក់ក្រឡាគ្នា កាន់តែស្មុគស្មាញ និងរីកសាយឆាប់រហ័ស អា ស្រ័យដោយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបជាមធ្យោបាយ។ យ៉ាងណាក៏ដើម្បីទប់ស្កាត់បទល្មើ ស ទាំងនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញទិសដៅសំខាន់ៗដូច ជា៖ បន្តពង្រឹងកិច្ចសហការទូលំទូលាយជាមួយបណ្តាក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ អង្គការ សង្គ ម ស៊ីវិល វិស័យឯកជន ដើម្បីបន្តអនុវត្តវិធានការបង្ការទប់ស្កាត់ ដែលឈានដល់ការផ្លាស់ប្តូរឥរិយាបថសង្គម ប្រ ឆាំងកា រជួញដូរមនុស្ស និងបន្តអនុវត្តយុទ្ធសាស្រ្តទាំង៤រួមមាន៖បង្ការទប់ស្កាត់ អនុវត្តច្បា ប់ កា រពារជនរងគ្រោះ និងច្បាប់គោលនយោបាយ។
គួររម្លឹកដែរថា ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចបានស្រាវជ្រាវ រកឃើញ និងបង្ក្រាបករណីជួញដូរមនុ ស្ស បានសរុប ២៧២ករណី (ធៀបនឹងឆ្នាំ២០២៤ ចំនួន ១៩៨ករណី កើន ៧៤ករណី) ស្មើនឹង ៣ ៧, ៣ ៧% ចែកចេញជា៖ ករណីអំពើជួញដូរម នុស្ស និងករណីអំពើធ្វើអាជីវកម្មផ្លូវភេទ។
ជាមួយគ្នានេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត ចំនួន ៤១០នាក់ ស្ត្រី៥៣នាក់ ជនបរទេស ៤៣នាក់ (ស្ត្រី១នាក់) រួមមាន៖ ជនជាតិចិន ៣៣នាក់, វៀតណាម ៥នាក់, ថៃ ៤នាក់ ម៉ាឡេស៉ី ១នាក់។ ព្រមទាំងសង្គ្រោះជនរងគ្រោះចំនួន ៩៩៤នាក់ (ស្ត្រី ៦២៤នាក់) មានអាយុក្រោម ១៥ឆ្នាំ ចំនួន១៤នាក់, អាយុ១៨ឆ្នាំឡើង ៦៧៥នាក់ (បញ្ជូនទៅមន្ទីរសង្គមកិច្ច ៣៣១នាក់ អន្តោប្រវេសន៍ ៣០នាក់ និងគ្រួសារ ៦៣៣នាក់។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឥតឈប់ឈរក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្សគ្រប់ទម្រង់ គ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្ត្រីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ឱ្យមានការយល់ដឹង ដើម្បីសហការចូលរួម បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សធ្វើឡើងនៅកម្ពុជា៕

























