* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងកិច្ចសហការជាមួយសាខាពន្ធដារខេត្ត ដើម្បីពន្លឿនការប្រមូលពន្ធលើវិស័យអចលនទ្រព្យ

26-05-2026 15:30

(សៀមរាប)៖ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានជំរុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, ការិយាល័យរៀបចំដែនដីក្រុងស្រុក, អភិបាលក្រុងស្រុក និងមេឃុំចៅសង្កាត់ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការងារប្រមូលពន្ធ បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសាខាពន្ធដារខេត្ត ដើម្បីឱ្យការប្រមូលពន្ធលើវិស័យអចលនទ្រព្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព។

ការថ្លែងយ៉ាងដូច្នេះរបស់លោក សំកុល សុចិត្រា នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលើលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធទៅនឹងប្រភេទពន្ធមួយចំនួន នៅខេត្តសៀមរាប នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប និងអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។

លោកក៏បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់នៃសាខាពន្ធដារខត្តសៀមរាប ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិរហូតសម្រេចបាននូវសមិទ្ធផលជោគជ័យគួរជាទីមោទនៈ។ ជាពិសេសសាខាពន្ធដារខេត្ត តែងតែបំពេញការងារយ៉ាងលឿនឆាប់រហ័ស ប្រកបដោយឆន្ទៈមោះមុត និងមានភាពបុរេសកម្ម ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។

លោក សំកុល សុចិត្រា សង្ឃឹមថា សិក្ខាសាលានាថ្ងៃនេះ នឹងផ្ដល់នូវការយល់ដឹងថ្មីៗបន្ថែមទៀត ជាពិសេសនោះ គឺលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ដើម្បីបន្តពង្រឹងកិច្ចសហការនៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារឱ្យបានគ្រប់ចំនួន ឬលើសពីផែនការដែលបានកំណត់និយាយជារួម និងនិយាយដោយឡែក នៅសាខាពន្ធដារខេត្តសៀមរាប ឱ្យអស់សក្ដានុពល និងចូលរួមផ្ដល់សេវាសាធារណៈពាក់ព័ន្ធ ជូនដល់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងថែមទៀត។

លោក ចៅ ម៉ៅមុន្នី បានឲ្យដឹងថា សិក្ខាសាលានេះ ធ្វើឡើងគោលបំណងដើម្បីជំរុញដល់ការផ្សព្វផ្សាយបន្តជូនដល់អ្នកជាប់ពន្ធ និងសាធារណជន ឱ្យកាន់តែយល់ច្បាស់ពីប្រភេទពន្ធទាំងនេះ សម្រាប់ជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ៕