* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង ពង្រីកសមត្ថភាពទូទាត់ប្រាក់អឺរ៉ូ ភ្ជាប់កម្ពុជាទៅកាន់អឺរ៉ុប

26-05-2026 15:49

(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានបោះជំហានដ៏សំខាន់មួយទៀត នៅលើឆាកអន្តរជាតិ តាមរយៈការពង្រឹងសមត្ថភាព ប្រតិបត្តិការរូបិយប័ណ្ណអឺរ៉ូ ជាមួយ BRED Banque Populaire ដែលជាធនាគារសហករណ៍ឈានមុខគេមួយ នៅប្រទេសបារាំង និងជាសមាជិកនៃ BPCE Group ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធធនាគារធំបំផុតនៅអឺរ៉ុប។

វឌ្ឍនភាពថ្មីនេះ បានសម្រេចឡើងស្របពេលដែលទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអឺរ៉ុប កំពុងមានកំណើនគួរឱ្យកត់សម្គាល់ ដែលវានឹងជួយលើកកម្ពស់សមត្ថភាពទូទាត់ប្រាក់អឺរ៉ូរបស់កម្ពុជា ព្រមទាំងធ្វើឱ្យធនាគារ វីង អាចផ្តល់នូវសេវាទូទាត់ប្រាក់ដ៏ មានសុវត្ថិភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ជូនដល់អតិថិជន។

លោកបណ្ឌិត ឌីមីគ្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីដ៏សំខាន់មួយទៀត សម្រាប់ធនាគារវីង ក្នុងការពង្រីកសក្តានុពលនៅលើឆាកអន្តរជាតិ។ តាមរយៈការពង្រឹងសមត្ថភាពយើង ក្នុងការគាំទ្រប្រតិបត្តិការរូបិយប័ណ្ណអឺរ៉ូ ឱ្យកាន់តែមានប្រសិទ្ធភាព ហើយអាចទុកចិត្តបាន យើងកំពុងជួយសម្រួលដល់ដំណើរការទូទាត់ ឱ្យកាន់តែរលូនជាងមុន។ ស្របពេលដែលទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប បន្តរីកចម្រើនយ៉ាងរឹងមាំ ធនាគារ វីង នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ ជូននូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុលំដាប់ពិភពលោក ដែលជួយជំរុញសក្តានុពល និងភាពងាយស្រួលដល់ក្រុមហ៊ុននាំចេញ-នាំចូល ក៏ដូចជាធុរជនទាំងអស់ផងដែរ។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប បន្តកើនឡើងជាលំដាប់ ដោយក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុបបានកើនឡើងជាង ១៣% កាលពីឆ្នាំមុន ដែលស្មើនឹងទឹកប្រាក់ជិត ៥ពាន់លានដុល្លារអាមេរិក ដែលជំរុញឱ្យទំហំពាណិជ្ជកម្មទ្វេភាគីសរុបកើនដល់ប្រមាណ ៥.៨៧ពាន់លានដុល្លារអាមេរិក។

តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធធនាគារអន្តរជាតិ ធនាគារ វីង នឹងបង្កើនសមត្ថភាព ក្នុងការផ្តល់សេវាហិរញ្ញប្បទានពាណិជ្ជកម្មឆ្លងដែន សេវាផ្ទេរប្រាក់ សេវាប្តូរប្រាក់អន្តរជាតិ និងសេវាទូទាត់នានាឱ្យកាន់តែប្រសើរឡើង។ ការណ៍នេះនឹងជួយឱ្យការទូទាត់ប្រាក់អឺរ៉ូ កាន់តែរហ័ស ដំណើរការសេវាលិខិតឥណទាន និងសេវាប្រមូលឯកសារ (ឬសេវាបេឡានិច័យ) មានភាពរលូនជាងមុន ព្រមទាំងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់អតិថិជនដែល មានទំនាក់ទំនងពាណិជ្ជកម្មជាមួយទីផ្សារអឺរ៉ុប។

ធនាគារ វីង បានរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការប្រកាន់ខ្ជាប់នូវស្តង់ដាអន្តរជាតិ នវានុវត្តន៍ប្រកបដោយការ ទទួលខុសត្រូវ និងសមត្ថភាពឌីជីថលដ៏ទំនើប ដែលផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុសម្បូរបែបជាង ១០០ប្រភេទតាមរយៈអេប Wing Bank។

យោងតាមរបាយការណ៍ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ធនាគារ វីង បានជាប់ឈ្មោះស្ថិតក្នុងចំណោមគ្រឹះស្ថានធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើទំហំទ្រព្យសកម្ម ប្រាក់បញ្ញើ និងឥណទាន។ ដ្បិតទើបតែវិវឌ្ឍខ្លួនជាធនាគារពាណិជ្ជពេញលេញត្រឹមរយៈ ពេលដ៏ខ្លីក៏ដោយភាពជោគជ័យដ៏ត្រចះត្រចង់នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសន្ទុះនៃការរីកចម្រើន ទំនុកចិត្ត អតិថិជនឥតងាករេ និងកិត្យានុភាពរបស់ធនាគារ វឹង ក្នុងការសម្រេចបាននូវការពង្រីកវិសាលភាពទៅកាន់ឆាកអន្តរជាតិ៕