* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

គ្រួសារកូនភ្លោះបីទី៤៣៦ ជាអ្នករាជធានីភ្នំពេញ ទទួលបានអំណោយពីសម្តេចតេជោ, សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត (Video inside)

26-05-2026 16:01

(ភ្នំពេញ)៖ គ្រួសារសម្រាលបានកូនភ្លោះបីមួយគ្រួសារទៀតហើយ ទទួលបានអំណោយ​ពីសម្តេច​តេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ នេះជា​គ្រួសារ​សម្រាលកូនភ្លោះ៣ ទី៤៣៦ហើយ ដែលទទួលបានអំណោយពីថ្នាក់ដឹក​នាំ​ជាតិ សម្រាលការលំបាកក្នុងជីវភាព។

អំណោយសប្បុរសធម៌របស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរ​ធិប​តី និង​លោកជំទាវបណ្ឌិត ត្រូវបានលោក សេង ទៀង នាំយកទៅប្រគល់ជូន​ដល់​ដៃ​គ្រួសារកូនភ្លោះបី នៅលំនៅដ្ឋានក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ។ អំណោយរួមមានថវិកា ១០លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង២ និង​ក្រម៉ា​២។

គ្រួសារកូនភ្លោះបីដែលទទួលបានអំណោយនាព្រឹកមិញនេះ មានឪពុកឈ្មោះ ជិន ច័ន្ទសម្បត្តិ អាយុ ៣៤ឆ្នាំ ម្តាយឈ្មោះ ស៊ុំ ស្រីនាថ អាយុ ៣៥ឆ្នាំ មានមុខរបរ​ជាបុគ្គលិក​ក្រុម​ហ៊ុន​ឯកជន។ កូនភ្លោះបីនេះ មានស្រី២នាក់ និងប្រុសម្នាក់ សម្រាលនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅ​មន្ទីរ​​ពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

នៅចំពោះមុខគ្រួសារកូនភ្លោះ៣នាក់នេះ លោក សេង ទៀង មាន​ប្រ​​សា​​សន៍​នាំយក​នូវ​ការ​​​ផ្តាំ​​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ ដោយ​​​សេច​​​ក្តី​នឹក​រលឹក​យ៉ាង​​ជ្រាល​ជ្រៅ​​បំផុត ពី​សម្តេច​​តេ​​​ជោ និង​សម្តេច​​​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត សម្តេចមហាប​វ​រធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជា​និច្ច​កាល​សម្តេច និងលោកជំទាវ​បណ្ឌិត ​តែង​តែ​​នឹក​រលឹក​សណ្តោ​សប្រណី ចំពោះ​​ប្រ​ជា​​ពល​​រដ្ឋនៅ​គ្រប់​​ទីកន្លែង​​​ទាំង​អស់ក្នុង​ប្រទេស​កម្ពុជា។

​នាយករងខុទ្ទកាល័យ​បាន​ឱ្យ​ដឹង​​ដែរ​ថា ការជួយដល់គ្រួសារមានកូនភ្លោះ៣ ឬ៤នាក់​នេះ ជាការ​ទឹកចិត្តសណ្តោសប្រណី និងគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។ ​មក​ដល់​បច្ចុ​​ប្បន្ន​​នេះ មាន​រយៈពេលជាង ២៧​ឆ្នាំ​ហើយ។ ២៧ឆ្នាំកន្លងមកនេះ មាន​គ្រួសារ​សម្រាលកូន​ភ្លោះបី​នាក់ ឬ​​បួន​នាក់ ​ចំនួន ​​៤៣៦គ្រួ​សារ​​​​​ហើយ បាន​ទទួល​​​អំ​ណោយ​ឧបត្ថម្ភ​ដ៏សប្បុរស​ធម៌ពី​សម្តេច​តេ​ជោ ​និង​សម្តេចកិត្តិ​ព្រឹទ្ធ​​បណ្ឌិត ជួយ​ទំនុក​បម្រុង ដោះស្រាយ​​ការ​លំ​បាក​ខ្វះ​ខាត​ក្នុង​ជីវភាព​ ជាពិ​សេស​ការ​​ចិញ្ចឹម​បីបាច់កូន​ភ្លោះ​បី​នាក់។

លោក សេង ទៀង បានគូសបញ្ជាក់ផងដែរថា ការឧបត្ថម្ភ​ទាំង​អស់​នេះ មិន​​មែន​ជា​អំ​ណោយ​របស់​រាជរដ្ឋា​ភិបាល អំណោយ​របស់​​កាក​បាទ​ក្រ​ហម​កម្ពុជា ឬអំ​ណោយ​របស់​គណបក្ស​បម្រើឱ្យ​សកម្ម​ភាព​នយោ​បាយ​នោះទេ។ ​អំណោយ​ទាំង​អស់​នេះ គឺ​ជា​អំណោយ​ទាន​កើតចេញ​ពីទឹក​ចិត្ត​ប្រកប​ដោយ​​​​​ការ​គិត​គួរ​ខ្ពស់របស់​សម្តេច​តេជោ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេចមហាបវរ​ធិបតី​នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបាន​ឈ្វេង​យល់​​ពីការ​លំបាក​ពិត​ប្រាកដ ចំ​ពោះ​ប្រជាពលរដ្ឋ​សម្រាលកូន​ភ្លោះបី ឬ​បួន​នាក់ មិនថាមាន ឬក្រ ជាតិសាសន៍អ្វីទាំងអស់ ឱ្យតែ​សម្រាលនៅកម្ពុជា។

សូមបញ្ជាក់ថា ការឧបត្ថម្ភនេះ កាលពីដើមឡើយ គឺមានតែអំណោយ​របស់សម្តេច​តេ​ជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៉ុណ្ណោះ។ មរតកទឹកចិត្តមនុស្សធម៌ សេចក្តីអាណិត​អាសូររបស់​សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហូរបន្តដល់សម្តេចមហា​បវរ​ធិប​តី និងលោកជំទាវ​បណ្ឌិតផងដែរ។

បន្ទាប់ពីឡើងកាន់ការងារជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី និងលោកជំទាវ​បណ្ឌិត ក៏បន្ត​តាម​លំអានដួងចិត្តមេត្តាធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ហើយបានចូលរួម​ឧបត្ថម្ភ​ដល់គ្រួសារសម្រាលកូនភ្លោះ៣នាក់ ឬ៤នាក់​ផង​ដែរ។

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងចូលរួមឧបត្ថម្ភជាថវិកាចំនួន ៥​លាន​រៀល។ គ្រួសារខាងលើនេះ ជាគ្រួសារលើកទី១២ហើយ ដែលទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត៕