* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពីការធ្វើអាជីវកម្មផ្ដល់សេវាដឹកជញ្ជូនតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

26-05-2026 16:08

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការធ្វើអាជីវកម្មផ្ដល់សេវាដឹកជញ្ជូនតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដោយមានការអញ្ជើញចូលពីថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនឯកជន និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីស្តាប់មតិយោបល់ក្រុមហ៊ុនពីការលើកឡើងរបស់ប្រជាពលរដ្ឋ និងការរប្រកួតប្រជែង ជាមួយយានយន្តអគ្គិសនី ដែលមានតំលៃថោក និងពេញនិយមពីអ្នកប្រើប្រាស់ក្នុងការផ្ដល់សេវាដឹកជញ្ជូនតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដូចគ្នា។

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានធ្វើការណែនាំក្រុមហ៊ុនទាំងអស់ឱ្យគោរពគោលការណ៍ណែនាំ និងព័ត៌មានផ្សេងៗដែលបានចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ហើយក្រុមហ៊ុនត្រូវផ្ញើរនូវទិន្នន័យ និងរបាយការណ៍ជូនមកក្រសួងដើម្បីធ្វើការវាយតម្លៃ និងតាមដានចំពោះសកម្មភាពរបស់ក្រុមហ៊ុននីមួយៗ។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ផ្តាំផ្ញើរសូមឱ្យក្រុមហ៊ុនទាំងអស់ចូលរួមគោរពនូវវិធានការណែនាំរបស់ក្រសួងដែលបានដាក់ចេញ ពិសេសលើការបើកបរចរាចរណ៍លើដងផ្លូវ និងសូមជួយស្រាយបំភ្លឺ ការបច្ចេញមតិយោបល់របស់ប្រជាពលរដ្ឋ ចំពោះសេវាកម្ម និងបញ្ហាផ្សេងៗរបស់អ្នកបើកបរនៅលើបណ្តាញសង្គម៕