* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងសុខាភិបាល និង ADB រួមគ្នាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន និងឈានឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល

26-05-2026 16:35

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជំនួបពិភាក្សាការងារកម្រិតខ្ពស់ ជាមួយគណៈប្រតិភូនាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី Lisa Wright នាយកប្រតិបត្តិប្តូរវេន (Alternate Executive Director), ប្រធាននាយកដ្ឋានតំបន់អាស៊ីអគ្នេយ៍ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា នារសៀលថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦។

ជំនួបដ៏មានសារៈសំខាន់នេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងចក្ខុវិស័យរួមឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព ដោយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ នូវការងាររបស់ក្រសួងសុខាភិបាល ទៅនឹង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ធនាគារ ADB។

តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធកន្លងមក រាជរដ្ឋាភិបាលកម្ពុជា និងធនាគារ ADB បានរួមចំណែកយ៉ាងធំធេងក្នុងការកែប្រែមុខមាត់ប្រព័ន្ធសន្តិសុខសុខភាពជាតិ។ វឌ្ឍនភាពទាំងនេះ គឺជាផ្លែផ្កានៃការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគលើវិស័យសុខាភិបាល និងសមត្ថភាពរបស់ក្រសួងក្នុងការអនុវត្តគម្រោងនានាប្រកបដោយប្រសិទ្ធភាព តម្លាភាព តាមរយៈការធ្វើទំនើបកម្មមន្ទីរពេទ្យបង្អែក ការពង្រឹងមន្ទីរពិសោធន៍ និងការពង្រីកបណ្តាញសង្គ្រោះបន្ទាន់នៅទូទាំងប្រទេស។

សម្រាប់ជំហានបន្ទាប់ក្រសួងសុខាភិបាល កំពុងរៀបចំផែនការយុទ្ធសាស្ត្រមុតស្រួច ដើម្បីធានាថាការវិនិយោគរបស់ធនាគារ ADB នឹងបម្រើផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋ តាមរយៈការសម្រេចឱ្យបាននូវ ការគ្របដណ្តប់សុខភាពជាសកល (UHC) ដោយផ្តោតលើចំណុចស្នូលរួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ, ការធ្វើទំនើបកម្មសុខាភិបាលឌីជីថល និងការលើកកម្ពស់សមធម៌សុខភាពនៅតំបន់ព្រំដែន។

ក្រសួងសុខាភិបាល ចាត់ទុកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មិនអាចខ្វះបាន ក្នុងការការពារសុខុមាលភាពប្រជាជនពីជំងឺឆ្លង និងការគំរាមកំហែងនានា ដើម្បីកសាងធនធានមនុស្សដ៏រឹងមាំ ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នាពេលអនាគត៕