* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បញ្ហាព្រំដែនកម្ពុជា-ថៃ មិនត្រូវបានកប់ទុកចោលឡើយ សម្តេចមហាបវរធិបតី បន្តប្រាប់ទៅទូតស្វីស

26-05-2026 16:47

(ភ្នំពេញ)៖ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនត្រូវបានកប់ទុកចោលនោះឡើយ ហើយនៅតែស្ថិត​ក្នុង​កិច្ចការចម្បងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចប្រមុខ​រាជរដ្ឋាភិបាល នៅតែបន្តរំលេចនូវបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ក្នុងពេលជួបជា​មួយ​ភ្ញៀវនៃ​ប្រទេស​ជាមិត្ត។

នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងជំនួបជាមួយលោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតប្រទេសស្វីសប្រចាំកម្ពុជា ដែលចប់​អាណត្តិ​ការងារនោះ សម្តេចមហាបវរធិបតី បាន​លើកពីការវិវត្តថ្មីៗ នៃស្ថាន​ភាព​ព្រំដែនកម្ពុជា-ថៃ។ សម្តេចមហាបវរធិបតី ក៏បានគូស​បញ្ជាក់​អំពី​ការ​ប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុង​ការដោះ​ស្រាយ​បញ្ហាព្រំដែននេះ ដោយសន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិ​សញ្ញា និងកិច្ចព្រមព្រៀងដែលមាន​ស្រាប់​រវាង​កម្ពុជា និងថៃ។

ឆ្លើយតបទៅនឹងបញ្ហាព្រំដែលកម្ពុជា និងថៃ ដែលសម្តេចមហាបវរធិបតី បានលើកឡើងនេះ លោកឯកអគ្គរដ្ឋទូតប្រទេសស្វី បានគូសបញ្ជាក់ថា​ រដ្ឋាភិបាលស្វីសគាំទ្រការបន្តអនុវត្តបទ​ឈប់​បាញ់របស់ភាគីទាំងពីរ និង​ការដោះស្រាយបញ្ហាព្រំដែន​ដោយសន្តិវិធី អនុលោមតាម​ច្បាប់​អន្តរ​ជាតិ​ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។

សូមបញ្ជាក់ថា បើទោះបីមានជំនួបត្រីភាគីរវាងមេដឹកនាំកម្ពុជា ថៃ និងហ្វីលីពីន នៅក្នុងកិច្ចប្រជុំ​កំពូលអាស៊ាននៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីដើមខែឧសភានេះយ៉ាងណាក្តី តែដំណោះ​ស្រាយលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនទាន់មានការវិវត្តជាវិជ្ជមាននៅឡើយទេ។ ផ្ទុយទៅ​វិញក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតាមបន្ទាប់ព្រំដែនរវាងប្រទេសទាំងពីរមានសេចក្តីរាយការណ៍​បន្តបន្ទាប់នៃការផ្ទុះសំឡេងអាវុធ។ ភាគីថៃ បានព្យាយាមចោទថាសំឡេងផ្ទុះបង្កពីខាងកម្ពុជា តែ​ត្រូវក្រសួងការពារជាតិកម្ពុជា ចេញមកច្រានចោលជាបន្តបន្ទាប់៕