* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដឹកនាំកិច្ចប្រជុំពង្រឹងវិធានការទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ និងបង្ក្រាប Scam Online បើសិនរកឃើញ

26-05-2026 17:08

(ព្រះវិហារ)៖ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ដើម្បីពិភាក្សា និងដាក់ចេញវិធានការ ពាក់ព័ន្ធនឹងការទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ព្រមទាំងការណែនាំពង្រឹងការបង្ក្រាបសកម្មភាព SCam Online ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត។

កិច្ចប្រជុំនេះ មានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីរួមគ្នាពិនិត្យស្ថានភាពជាក់ស្តែង និងដាក់ចេញវិធានការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងកិច្ចប្រជុំ លោកអភិបាលស្រុកជាំក្សាន្ត បានណែនាំឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលាចំពោះសកម្មភាពកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ដោយត្រូវអនុវត្តវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើស ដើម្បីការពារធនធានធម្មជាតិ។

អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោក ចិន ខន្តី ក៏បានថ្លែងណែនាំដល់កម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនការស្រាវជ្រាវ និងបង្ក្រាបសកម្មភាព SCam Online ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋាន។

លោក ចិន ខន្តី បានថ្លែងសង្កត់ធ្ងន់ថា គណៈបញ្ជាការឯកភាពស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ អនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិរក្សធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ទីតាំងជួលផ្ទះស្នាក់នៅ ទាំងអស់​ ក្នុងស្រុក ដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមាន ឯកសារត្រឹមត្រូវ បើរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល​ ឬលើសពីនេះ ទៅតាមស្ថានភាពល្មើស (ច្បាប់ក៏បានអនុវត្ត​ ចំពោះទីតាំងមួយចំនួនរួចហើយ ដោយគ្មានការលើកលែងជាដាច់ខាត)។

ប្រសិន​បើរកឃើញមានការសហការបើក​ Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌបន្ថែមទៀត។ កុំដើម្បីប្រយោជន៍តិចតួចបំផ្លាញកិត្តិយសខេត្ត និងជាតិខ្លួនឯង អាជ្ញាធរ​ មានសមត្ថកិច្ចនឹងស្រាវជ្រាវ​ អនុវត្តច្បាប់គ្រប់ទីកន្លែងដោយមិនលើកលែង។

គណៈបញ្ជាការឯកភាព​រដ្ឋបាលគ្រប់ថ្នាក់ នៃខេត្តព្រះវិហារ បានសច្ចាធានាជូនសម្តេចធិបតី​ នាយករដ្ឋមន្ត្រីរួចហើយ​ ហើយប្តេជ្ញា​ បោសសំអាត​ Scam online ឲ្យអស់ពីមូលដ្ឋាន​ ស្រុក​ ក្រុង​ និងខេត្ត​ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាយើង។

សូមជូនជ្រាបដល់ម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និង មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់​ សូមកុំពាក់ព័ន្ធ​ កុំនៅពីក្រោយ​ កុំអន្តរាគមន៍ និងសូមសហការ​រាយការណ៍​មកអាជ្ញាធរមានសមត្ថកិច្ច​ ដើម្បីប្តេជ្ញាចិត្តរួមគ្នា​ រៀបចំសម្អាតផ្ទះយើងអោយបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ​ប្រទេស និងសេដ្ឋកិច្ចជាតិ ឲ្យបានរឹងមាំបន្ថែមទៀត។​

សូមបងប្អូន​ ទំនាក់ទំនងនិងផ្តល់ព័ត៌មាន តាមរយៈលេខទូរស័ព្ទ​៖០១១ ២៨៨ ២៨៧, ០៩៧ ៧៧៧៧ ៥៣៤ និងHot line 4333