* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

វិទ្យាស្ថាន RPITSE នៅខេត្ដក្រចេះ ផ្តល់អាហារូបករណ៍ជាង ៣ពាន់​កន្លែង ​ដល់​យុវជន​មកពីគ្រួសារក្រីក្រ និង​ងាយ​រងហា​និ​ភ័​យ​ដែល​មាន ១២មុខជំនាញតាមរយៈកម្ម​វិធី ១,៥លាននាក់

26-05-2026 17:17

(ក្រចេះ)៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន (RPITSE) នៅខេត្ដក្រចេះ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ផ្តល់​អាហា​រូបករណ៍​ចំនួន ៣ ១៤៥ ​កន្លែង​ដល់​ប្រជា​ពលរដ្ឋ និង​យុវជន​មកពីគ្រួ​សារ​ក្រីក្រ និងងាយ​រងហានិភ័យ ក្រោមកម្មវិធីបណ្ដុះ​​បណ្ដាល​ជំនា​ញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​។

បើតាមវិទ្យាស្ថាន RPITSE បានឱ្យដឹងថា ​វិទ្យាស្ថាន​បានទទួល​សិស្សចុះ​ឈ្មោះ​ចូលរៀន​សរុបចំនួន ២ ២៦៣នាក់ គិតចាប់ត្រឹមឆ្នាំ ២០២៤ មក​ដល់​ត្រឹមឆមាសទី១នៃឆ្នាំ ២០២៦នេះ។ មុខជំនាញដែលសិស្សានុសិស្សចាប់អារម្មណ៍ចុះឈ្មោះចូលរៀនច្រើនជាងគេ រួមមាន៖ ១-ការងារកំបោរ​, ២-ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ, ៣-សេវាកម្ម​បរិក្ខា​ត្រជាក់ក្នុង​គេហ​ដ្ឋាន, ៤-ការ​ថែ​ទាំ និង​ជួសជុល​ទោចក្រយាន​យន្ត, ៥-ការ​ថែទាំ និង​ជួស​ជុល​រថយ​ន្ត។

ជាមួយគ្នានេះ វិទ្យាស្ថាន RPITSE ​បានផ្តល់អាហារូបករណ៍ទៅលើ១២ មុខជំនាញមានដូចជា៖ ១-ការងារកំបោរ, ២-ការដំឡើង​បណ្តាញអគ្គិសនីក្នុ​ង​អ​គារ, ៣-សេវាក​ម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ៤-ការ​ថែទាំ និងជួសជុលទោ​ចក្រយានយន្ត, ៥-ការថែទាំ និង​ជួសជុលរថ​យន្ត, ៦-ការផ្សារអគ្គិសនី, ៧-ការដំឡើង និងថែទាំកាំមេរ៉ាសុវត្ថិភាព, ៨-ការរចនាក្រាហ្វិចដោយកុំព្យូទ័រ, ៩-សេវាកម្មកុំព្យូទ័រ, ១០-សេវាកម្មសម្អាងកាយ, ១១-សេវា​កម្មកាត់​សក់​បុរស និង១២-ការធ្វើម្ហូបខ្មែរ។

ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយ​ចុះ​ឈ្មោះ​ចូលរៀនតាមរយៈលេខទូ​រសព្ទលេខ ០៩៧ ៧៦៧ ៤០០១/ ០១២ ៧៨៤ ៩៤៨/០៩៧ ៧៥២ ៣៣៤៦ ឬអ​ញ្ជើញ​​​មកវិទ្យា​ស្ថានព​ហុប​ច្ចេកទេស​ភូមិភា​គតេជោ​សែន​ឦសាន ដែលមានទីតាំង​ស្ថិត​នៅ​ភូមិ​​អូរឬស្សីទី២ សង្កាត់​អូរឬស្សី ក្រុងក្រចេះ ខេត្ដក្រចេះ។

គួររម្លឹកដែរថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន​គោលដៅមកពី​គ្រួសារក្រីក្រ និងគ្រួសារងាយរង​ហានិភ័យនៅទូទាំង​ប្រ​ទេស​ចំនួនប្រ​មាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជី​វៈ ត្រូវបាន​ផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕