* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

«មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ» បន្តរួមគ្នាជាមួយ «វេទិកាសម្ព័ន្ធសង្គមស៊ីវិល» ក្នុងការបង្កើនចំណងមេត្រីភាព រវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន

26-05-2026 17:26

(ខេត្តព្រះសីហនុ)៖ រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក Wang Heming អគ្គលេខាធិការមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ បានអញ្ជើញចុះបំពេញទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលស្ថានភាព ប្រើប្រាស់ និងប្រសិទ្ធភាពនៃអគារសិក្សាចំនួន៥ខ្នង ដែលត្រូវបានសាងសង់ដោយមូលនិធិចិនដើម្បីសន្តិភាព និង ការអភិវឌ្ឍ កាលពីឆ្នាំ២០១៧ ក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ និងចូលរួមអភិវឌ្ឍធនធានមនុស្សនៅ កម្ពុជា។ ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់មូលនិធិចំពោះការអប់រំរបស់ កុមារកម្ពុជា ជាពិសេសនៅតំបន់ ដែលនៅតែត្រូវការការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធសិក្សា។

ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោង បានលើកឡើងថា សង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ តែងបានកំណត់ចក្ខុវិស័យរួមគ្នាថា ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ ប្រទេសជាតិ ហេតុនេះមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍដែលជាសង្គមស៊ីវិលមួយរបស់ប្រទេសចិន ហើយក៏ ជាដៃគូយ៉ាងជិតស្និទ្ធបំផុតរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ចាប់ពីឆ្នាំ២០១៧មក បានបន្តពួតដៃគ្នាក្នុងការបង្កើនកិច្ច សាងសង់អគារសិក្សា ការផ្តល់សម្ភារៈសិក្សា និងការគាំទ្រផ្នែកឌីជីថល ដែលជាការផ្តល់ឱកាសសិក្សាកាន់តែប្រសើរ ដល់កុមារកម្ពុជា។

ជាក់ស្តែងដំណើរទស្សនកិច្ចមកដល់ អគារសិក្សានៅសាលាបឋមសិក្សាកំពេញចាស់ នាពេលនេះ មិនត្រឹមតែជាការចុះពិនិត្យ សមិទ្ធផលដែលបានអនុវត្តកាលពី៩ឆ្នាំកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពី ការប្តេជ្ញាចិត្តរបស់សង្គមស៊ីវិលកម្ពុជា-ចិនបន្តគាំទ្រវិស័យអប់រំនៅកម្ពុជា និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតនូវកិច្ច សហប្រតិបត្តិការមិត្តភាពដ៏ប្រពៃរវាង ប្រជាជននិងប្រជាជន កម្ពុជា-ចិន។

ក្នុងអំឡុងពេលទស្សនកិច្ចនៅសាលាបឋមសិក្សាកំពេញចាស់ លោក Wang Heming បានថ្លែងនូវការកោតសរសើរ យ៉ាងខ្លាំងចំពោះលោកស្រី​ នូច​ ផល្លី​ នាយិកាសាលា ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំសោភណភាពសាលារៀន ឱ្យមានបរិយាកាសស្អាត បៃតង មានអនាម័យ និងមានរបៀបរៀបរយល្អ។ លោកបានបន្ថែមថា ការយកចិត្តទុក ដាក់របស់លោកស្រីនាយិកាចំពោះសិស្សគ្រប់រូប ដោយមិនទុកឱ្យសិស្សណាម្នាក់នៅពីក្រោយ គឺជាគំរូដ៏ល្អនៃ ការអប់រំប្រកបដោយសមធម៌ និងគុណភាព។

ជាការឆ្លើយតប និងដឹងគុណដល់សង្គមស៊ីវិល នៃប្រទេសយើងទាំងពីរ លោកស្រី នូច​ ផល្លី​ បានរំលឹកថា កាលពីឆ្នាំ២០២២កន្លងមក សាលាបឋមសិក្សាកំពេញចាស់ រួមជាមួយសាលាបឋមសិក្សា ៤ផ្សេងទៀត ក៏បានទទួលសម្ភារអេឡិកត្រូនិកពី មូលនិធិចិនដើម្បីអភិវឌ្ឍជនបទតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដើម្បីរួមចំណែក ក្នុងការបង្កើនគុណភាពសិក្សា និងលើកកម្ពស់ឌីជីថលនីយកម្មនៅក្នុងសាលារៀន។ សម្ភារទាំង នោះ រួមមានកុំព្យូទ័រ ម៉ាស៊ីន Printer និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗ ដែលបានជួយឱ្យលោកគ្រូ អ្នកគ្រូ អាចអនុវត្តការបង្រៀនបែបទំនើប និងធ្វើឱ្យសិស្សានុសិស្សមានឱកាសសិក្សាឈ្វេងយល់ពីបច្ចេកវិទ្យាកាន់តែទូលំ ទូលាយ។

គួរបញ្ជាក់ផងដែរថា អគារសិក្សាទាំង៥ខ្នងដែលត្រូវបានចុះពិនិត្យក្នុងឱកាសនេះ រួមមានអគារនៅសាលា បឋមសិក្សាកំពេញចាស់ សាលាបឋមសិក្សាចំការកៅស៊ូ សាលាបឋមសិក្សា ហ៊ុន សែន ដីក្រហម សាលាបឋមសិក្សា ហ៊ុន សែន ស្ទឹងឆាយ និងសាលាបឋមសិក្សា-អនុវិទ្យាល័យ សំរុង។ អគារទាំងនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០១៧​ ហេីយដាក់អោយប្រេី ប្រាស់ជាផ្លូវការចាប់ពីឆ្នាំ២០១៨មក​ ក្នុងគោលបំណងផ្តល់បរិយាកាសសិក្សាល្អប្រសើរ សុវត្ថិភាព និងមានផាសុកភាព ដល់សិស្សានុសិស្ស និងគ្រូបង្រៀន ដែលកំពុងប្រើប្រាស់ជារៀងរាល់ថ្ងៃ៕