* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ពិធីអប់រំផ្សព្វផ្សាយដល់និស្សិតកសិកម្ម ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងការឆ្លងមេរោគអេដស៍

26-05-2026 20:24

(ភ្នំពេញ)៖ ក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានរួមសហការគ្នាជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីរៀបចំវគ្គអប់រំផ្សព្វផ្សាយដល់យុវនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ៦០០នាក់ សំដៅបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងការឆ្លងជំងឺអេដស៍។

កម្មវិធីនេះមានការអញ្ជើញចូលរួមដោយ លោកអនុរដ្ឋលេខាធិការ ឡោ រស្មី, លោកបណ្ឌិតអគ្គលេខាធិការ ឈឹម ឃិនដារ៉េត តំណាងអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍, ឧត្តមសេនីយ៍ឯក លឹម តុងហួត តំណាងអគ្គលេខាធិការដ្ឋាននៃ អ.ជ.ប.គ.ញ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារក្រសួង គណ:គ្រប់គ្រងសាកលវិទ្យាល័យ គ្រូឧទ្ទេស និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិទាំងពីរ។

ទន្ទឹមនឹងការថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទាំងពីរ និងការកោតសរសើរដល់គណៈគ្រប់គ្រងសាលាចំពោះកិច្ចសហការរៀបចំកម្មវិធីនេះ និងការជួយផ្សព្វផ្សាយដល់និស្សិតនាពេលកន្លងមក, លោក ឡោ រស្មី បានផ្តាំផ្ញើ និងលើកទឹកចិត្តបន្ថែមដល់និស្សិតទាំងអស់បានយល់ជ្រួតជ្រាបពីបញ្ហាគ្រឿងញៀន និងបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ ដើម្បីក្លាយជាកូនល្អ មិត្តល្អ និស្សិតល្អ ពលរដ្ឋល្អ និងជាទំពាំងស្នងឫស្សីរបស់ជាតិឈានទៅសម្រេចគោលដៅដ៏វិសិដ្ឋមួយគឺ «កម្ពុជាគ្មានគ្រឿងញៀន និងជំងឺអេដស៍» នាពេលអនាគត។

មុននឹងបញ្ចប់កម្មវិធីអប់រំផ្សព្វផ្សាយនេះ ក្រុមនិស្សិតចំនួន ៣ក្រុម បានធ្វើការប្រកួតប្រជែងវោហារកោសល្យ ដើម្បីចែករំលែកចំណេះដឹងល្អៗដែលពាក់ព័ន្ធនឹងប្រធានបទគ្រឿងញៀន និងតួនាទីរបស់យុវជនក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើយ៉ាងណាឱ្យជីវិតយើង និងសហគមន៍យើងគ្មានគ្រឿងញៀន និងជំងឺអេដស៍ តាមអភិក្រម «សម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប់ជាប្រចាំ»៕