កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បន្តចុះត្រួតពិនិត្យតាមអគារ និងទីតាំងមួយចំនួននៅក្រុងប៉ោយប៉ែត រកឃើញជនបរទេស និងសម្ភារពាក់ព័ន្ធបទល្មើស Online Scams
26-05-2026 21:26
(បន្ទាយមានជ័យ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បន្តរដ្ឋបាលចុះឆែកឆេរនៅតាមអគារ និងទីតាងមួយចំនួននៅក្នុងក្រុងប៉ោយប៉ែត ក្នុងនោះបានរកឃើញជនបរទេស និងសម្ភារមួយចំនួនដែលប្របទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
យោងតាមរបាយការណ៍បានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត ដោយមានការចូលរួមពីកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ក្រុមប្រឹក្សាសង្កាត់ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងឆែកឆេរជាក់ស្ដែងចំនួន២ទីតាំង ស្ថិតនៅភូមិក្បាល ស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្នុងនោះទីតាំងទី១ អគារកម្ពស់៤ជាន់ ៧២បន្ទប់ (ពុំមាន សម្ភារតាមបន្ទប់) ពុំមានជនបរទេស ពុំមានសម្ភារសង្ស័យ អប់រំ និងធ្វើកិច្ចសន្យា។
ទីតាំងទី២ ហ្គូដ វើលដ៏ កាស៊ីណូ និងសណ្ឋាគារ ពិនិត្យឃើញថា ស្ថានភាពកាស៊ីណូ នៅជាន់ផ្ទាល់ដី បើកដំណើរការអាជីវកម្ម អាជ្ញាបណ្ណមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងសណ្ឋាគារមាន ១១៤បន្ទប់ (មានបន្ទប់ស្នាក់នៅ បន្ទប់ CCTV កន្លែងស្ទីមសូណា បន្ទប់ការិយាល័យ) ពុំមានសម្ភារសង្ស័យ។ អប់រំ និងធ្វើកិច្ចសន្យា។
ទន្ទឹមនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត លោក អ៊ុំ រាត្រី បានចូលរួមសហការជាមួយកម្លាំងអគ្គ ស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យបុរីប៉ោវណ្ណៈ ផ្ទះ២ល្វែង ១០បន្ទប់ ស្ថិតនៅភូមិ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រកឃើញជនបរទេសស្នាក់នៅ ២១នាក់ ស្រី៣ នាក់ (ចិន១៨នាក់ស្រី១នាក់, វៀតណាម១នាក់ស្រី, វ៉ានូអាទូ១នាក់ប្រុស, មីយ៉ាន់ម៉ា ១នាក់ស្រី) ក្នុងនោះជនជាតិចិន៥នាក់ គ្មានលិខិតឆ្លងដែន និងបានរកឃើញមានសម្ភារសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងម៉្សៅសង្ស័យជាសារធាតុញៀន។
ជនបរទេសទាំង២១នាក់ និងអ្នកគ្រប់គ្រង ជនជាតិខ្មែរ ១នាក់ ភេទប្រុស បានកសាងសំណុំរឿងតាមនីតិវិធី និងបិទសៀល៕












