ពិធីករកម្មវិធីកីឡា នៅខេត្តកំពង់ឆ្នាំង ស្នើសប្បុរសជនឧបត្ថម្ភជំនួយ ដើម្បីរៀបចំទីលាននៅភូមិត្រពាំងអញ្ចាញ ដើម្បីដឹកនាំយុវជនលេងកីឡា (Video inside)
27-05-2026 11:19
(កំពង់ឆ្នាំង)៖ លោក សេង លីរតនៈ ពិធីករកម្មវិធីកីឡាមួយ នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានស្នើសប្បុរសជនឧបត្ថម្ភជំនួយ ដើម្បីរៀបចំទីលាននៅភូមិត្រពាំងអញ្ចាញ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ដើម្បីដឹកនាំយុវជនលេងកីឡា។
តាមរយៈវិដេអូ លោក សេង លីរតនៈ បានស្នើថា «សូមបងប្អូនមេត្តាជួយឧបត្ថម្ភផង មិនថាថវិកា ស៊ីម៉ង់ ខ្សាច់ ឥដ្ឋប្រហោង សម្ភារកីឡា យើងខ្ញុំទទួលយកទាំងអស់ ដើម្បីរៀបចំទីលានកីឡាមួយនេះឱ្យកាន់តែប្រសើរឡើងថែមទៀត ពិសេសបានដឹកនាំយុវជន លេងកីឡាដើម្បីសុខភាព ចៀសឆ្ងាយពីគ្រឿងញៀន»។
សំណើនេះធ្វើឡើងស្របពេល លោកនឹងដឹកនាំកម្មវិធីប្រកួតបាល់ទាត់កម្សាន្តអ្នកតាម្ចាស់ស្រុក នៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។
បើសិនសប្បុរសជនចង់បរិច្ចាគ សូមទំនាក់ទំនងលោក សេង លីរតនៈ តាមរយៈលេខទូរសព្ទ៖ +855 15 958 388៕
ខាងក្រោមនេះជាវិដេអូ៖




