អភិបាលរងស្រុកអង្គរបូរី ផ្សព្វផ្សាយច្បាប់ស្តីពី «កិច្ចការពារបេតិកភណ្ឌជាតិ» ដល់សិស្សានុសិស្សនៅវិទ្យាល័យ សំរោងពន្លៃ
27-05-2026 15:15
(តាកែវ)៖ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី តំណាងលោក កង អាណាន់ អភិបាលស្រុក នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពី «កិច្ចការពារបេតិកភណ្ឌជាតិ» រៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យ សំរោងពន្លៃ ស្ថិតនៅភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ សមាសភាពប្រមាណជាង ១០០នាក់។
ពិធីនេះ ក៏មានការចូលរួមពី លោក សៅ តុង អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងលោកវរសេនីយ៍ទោ ញឹម ចិត្ត នាយកផ្នែកការិយាល័យបេតិកភណ្ឌខេត្ត។
ក្នុងនោះដែរលោកអភិបាលរងស្រុកបានផ្សព្វផ្សាយអំពីគុណតម្លៃនៃសន្ដិភាព បង្ហាញអំពីតួអង្គសំខាន់ៗទាំង៥ ដែលប្អូនៗអាចទទួលបានលទ្ធផលប្រសើរក្នុងការសិក្សា ភារកិច្ចរបស់យុវជនជំនាន់នីមួយៗ បញ្ហាគ្រឿងញៀន ហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍។
ជាចុងក្រោយលោកអភិបាលរងស្រុក ក៏បានផ្ដល់ចំនួនមួយដែលយុវជនត្រូវឈរលើដូចខាងក្រោម៖
*១. ដេីម្បីខ្លួនឯង គឺយុវជន ត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព បទពិសោធន៍ ចំណេះដឹង ជំនាញ និងមានការងារ ប្រាក់ចំណូល សម្រាប់ទ្រទ្រង់ជីវភាពខ្លួនឯង។
*២. ដេីម្បីគ្រួសារ គឺត្រូវចេះស្រឡាញ់ក្រុមគ្រួសារ មនុស្សជុំវិញខ្លួន សាមគ្គីភាព ថែរក្សាគ្នា និងស្មោះត្រង់។
*៣. ដេីម្បីសង្គមជាតិ គឺចេះថែរក្សាសុខភាព បរិច្ចាករបស់ទៅកាន់អ្នកខ្វះខាត ជួយដល់ការងារសង្គម មនុស្សធម៌ និងហ៊ានលះបង់ពេលវេលា កម្លាំងកាយចិត្ត ជូនជាតិមាតុភូមិ៕

















