* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយកធនាគារ ARDB: កសិករគួរពិចារណាផ្លាស់ប្តូរទម្លាប់ធ្វើកសិកម្មប្រើជីគីមីច្រើនងាកមកប្រើជីធម្មជាតិ និងជីកំប៉ុសវិញ ដើម្បីកាត់បន្ថយការចំណាយ

27-05-2026 22:41

(កំពត)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាលជាមួយកសិករនៅស្រុកទឹកឈូ ខេត្តកំពត និងបានណែនាំដល់កសិករគួរពិចារណាផ្លាស់ប្តូរទម្លាប់ធ្វើកសិកម្មប្រើជីគីមីច្រើនងាកមកប្រើជីធម្មជាតិ និងជីកំប៉ុសវិញ ដើម្បីកាត់បន្ថយការចំណាយ។

កម្មវិធីជួបសំណេះសំណាលនោះមានការអញ្ជើញចូលរួមផងដែរពីលោក ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ប្រធានក្រុមប្រឹក្សាស្រុកទឹកឈូ សមាជិក សមាជិកា លោកមេឃុំ មេភូមិគ្រប់ភូមិ និងប្រជាកសិករចូលរួមសរុបចំនួន ២១០នាក់។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា កម្មវិធីថ្ងៃនេះមានគោលបំណងធំចំនួន២ គឺទី១ មកនេះក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងទី២ ជាប្រធានសមាគមបណ្តាញកសិករតេជោ។ លោកបញ្ជាក់ថា សម្រាប់ ធនាគារ ARDB មានផ្តល់ប្រាក់កម្ចី និងឥណទានផ្តោតលើវិស័យកសិកម្ម និងអ្នកកែច្នៃ មានអត្រាការប្រាក់ទាប។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា «ការធ្វើកសិកម្មមិនទៅណាឆ្ងាយទេ បើសិនអត់មានកសិករថ្ងៃនេះក៏មិនមានកសិកម្មដែរហើយបើពិនិត្យមើលកាល៥០០ឆ្នាំមុនអត់មានរោងចក្រឧស្សាហកម្មជឿនលឿន តែសេដ្ឋកិច្ចយើងខ្លាំង ដោយសារវិស័យកសិកម្មរីកចម្រើន ព្រោះខ្មែរយើងមានឈាមជ័រជាអ្នកកសិកម្មតាំងពីដូនតាមកម្លេះ ដូច្នេះកសិករយើងសម័យនេះហើយដល់ពេលត្រូវផ្លាស់ប្តូរទម្លាប់កុំធ្វើកសិកម្មប្រើជីគីមីច្រើនងាកមកប្រើជីធម្មជាតិ និងជីកំប៉ុសដែលផលិតក្នុងស្រុក»។

ក្នុងស្ថានភាពជីគីមីលើពិភពលោកឡើងថ្លៃនោះ លោកបណ្ឌិតប្រតិភូនៅតែទទូចឲ្យកសិករនៅស្រុកទឹកឈូព្រមទាំងកសិករផ្សេងទៀត ពិចារណានឹងផ្លាស់ប្តូរទម្លាប់ធ្វើកសិកម្មឡើងវិញ ក្នុងនោះគួររួមគ្នាផលិតជីធម្មជាតិ ឬជីកំប៉ុសវិញម្តងកាត់បន្ថយការចំណាយ។ ហើយលើសពីនេះការដាំដុះដំណាំគ្រប់ប្រភេទត្រូវចេះរកថ្លៃដើមផលិត ក្នុង១ឯកតាឲ្យឃើញ ទើបបានផលចំណេញ ឬអាចសម្រេចចិត្តបានថា «ត្រូវលក់ ឬមិនលក់នៅទីផ្សារ»។

លើសពីនេះលោកបណ្ឌិតបានគូសបញ្ជាក់ថា ការផលិត និងដាំដុះកសិកត្រូវចេះគិតគូរដល់សុខភាពអ្នកបរិភោគ និងកូនចៅយើងជំនាន់ក្រោយផង ហើយក្រៅពីនេះ ប្រសិនបើគ្មានទុន អាចខ្ចីធនាគារ ARDB ដែលជាធនាគាររដ្ឋមានការប្រាក់ទាប ហើយក៏ជាធនាគារដែលមានមុខងារច្រើនជាធនាគារពាណិជ្ជ។

លោកបណ្ឌិតបន្ថែមថា «កន្លងទៅកសិករយើងមិនបានស្គាល់ទូលំទូលាយទេ ព្រោះជារបស់រដ្ឋមិនទៅណាចោលបងប្អូននោះទេ ដោយកសិករយើងអាចដាក់លុយ ផ្ញើលុយនិងដាក់ប្រាក់បញ្ញើសន្សំបានទៀតនឹងមានស្ថេរភាពជាងធនាគារផ្សេង»។

ទន្ទឹមគ្នានេះ លោកបានលើកឡើងផងដែរពីតួនាទី សមាគមបណ្តាញកសិករតេជោ ដែលជាឆ័ត្រ សម្រាប់កសិករជ្រក និងការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករពីការំលោភបំពាន ឬកេងចំណេញលើកសិករ និងទី២ធ្វើជាស្ពានឱ្យបងប្អូនដើរតភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងតភ្ជាប់សម្លេងរបស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមន៍ជាតិ និងអន្តរជាតិ ដែលមិនត្រូវទុកសម្លេងរបស់កសិករណាម្នាក់ចោលឡើយ៕