* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងទេសចរណ៍ រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងវិស័យទេសចរណ៍ និងជំរុញការប្រើប្រាស់ App NoDrug

28-05-2026 18:40

(ក្រចេះ)៖​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានសហការរួមគ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងវិស័យទេសចរណ៍ តាមរយៈសិក្ខាសាលាផ្សព្វផ្សាយអប់រំស្ដីពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាពលោក កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានអ្នកចូលរួមជាង១០០នាក់មកពីមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកំលាំង ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ និងអ្នកពាក់ព័ន្ធនានា។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានពាំនាំនៅប្រសាសន៍របស់សន្តិបណ្ឌិតនេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណ និងបានធ្វើបច្ចុប្បន្នភាព នៃស្ថានភាពគ្រឿងញៀនព្រមទាំងបានបញ្ជាក់ពីភាពចាំបាច់ការចូលរួមគ្រប់សមាសភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកុំឱ្យរីករាលដាលក្នុងសហគមន៍ បំផុសស្មារតីចូលរួម និងបំផុស ជំរុញឱ្យប្រជាពលរដ្ឋទាញយកនិងប្រើប្រាស់App NoDrug ចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសុវត្ថិភាពសហគមន៍។

លោក ឡោ សុវិជ្ជា អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានផ្សព្វផ្សាយនូវផែនការលេខ០១ផក ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១១ និងសេចក្ដីណែនាំស្ដីពីការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ របស់ក្រសួងទេសចរណ៍។

ក្នុងនាមលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក្នុងឱកាសនោះ លោក ហង់ ចាន់ឌី អភិបាលរងបានថ្លែងអំណរគុណ និងបានលើកឡើងស្ថានភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន លើកកម្ពស់ និងទាក់ទាញអ្នកទេសចរណ៍ មកទស្សនាខេត្តតាមដងទន្លេមេគង្គ អន្លង់ផ្សោតមួយនេះ តាមរយៈ កិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងព្រឹត្តិការណ៍ទេសចរណ៍ បុណ្យទន្លេ កីឡាទេសចរណ៍ -ល-។

ក្នុងនាមលោក ហួត ហាក់ រដ្ឋមន្ត្រី ក្នុងឱកាសនោះលោក កាទើ មហាំម៉ាត់ណោសស្រ៊ី ថ្លែងអំណរគុណ និងណែនាំឱ្យយកចិត្តទុកដាក់អនុវត្តវិធានការរដ្ឋបាល ស្របតាមច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងលិខិតបទដ្ឋានពាក់ព័ន្ធអាជីវកម្មទេសចរណ៍ បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនតាមក្លឹបកម្សាន្ត KTV បៀហ្គាឌិន សណ្ឋាគារ ផ្ទះសំណាក់ ម៉ាស្សា...។ល។ បន្តអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១១ អនុវត្តបទបញ្ជាលេខ ០១ បប ០២បប របស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បារីអេឡិចត្រូនិក និងបំផុសការទាញយក ប្រើប្រាស់ App NoDrug ដើម្បីចូលរួមចំណែកកសាងបាននូវសហគមន៍មួយ បានសុវត្ថិភាពនិងអភិវឌ្ឍដោយគ្មានគ្រឿងញៀន៕