* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បង្ក្រាបបទល្មើស Online Scams  ដោយឃាត់ជនជាតិកូរ៉េ៦នាក់

28-05-2026 22:15

(បាត់ដំបង​)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams នៅទីតាំងផ្ទះវីឡាមួយកន្លែង នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនជាតិកូរ៉េចំនួន៦នាក់។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោក សុខ លូ អភិបាលខេត្ត និ​ងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

ក្រុមការងារបានរកឃើញជនជាតិកូរ៉េចំនួន ៦នាក់​ ជាមុខសញ្ញា Online Scams ទើបមកស្នាក់នៅនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។


ដោយឡែកជនជាតិខ្មែរម្នាក់ ជាអ្នកដឹកជញ្ជូនជនបរទេសដែលជាមុខសញ្ញា Online Scams ចល័តពីទីតាំងមួយទៅទីតាំងមួយទៀត កំពុងចាត់ការតាមនីតិវិធីជាមួយម្ចាស់ផ្ទះជួល។

ចំពោះផ្ទះជួលត្រូវបានបិទសៀលរួចប្រគល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងទទួលខុសត្រូវ។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាននិងកំពុងបន្តស្រាវជ្រាវ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបការបំបែកខ្លួនជាទ្រង់ទ្រាយតូចៗរបស់ជនប្រព្រឹត្តបទល្មើស Online Scams នេះនិងតាមចាប់មេខ្លោងទាំងឡាយណា​ដែលមកលាក់ខ្លួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយអនុវត្តឱ្យខាងតែបានតាមច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សូមបងប្អូនដែលបានជួលផ្ទះឱ្យជនបរទេសត្រូវ រាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលតាមខ្លឹមសារនៃអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្តុិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ បើមិនដូច្នេះទេបងប្អូននឹងទទួលរងការផាកពិន័យដោយជនបរទេសម្នាក់បួនលានរៀលរួមទាំងទោសទណ្ឌផ្សេងៗទៀតតាមច្បាប់ខាងលើ៕