* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យបងប្អូនកម្មករនិយោជិតរោងចក្រ ML ប្រមាណជាង១០០នាក់ទៀត មកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ ខណៈចំនួនកម្មករ៥៨០នាក់បានបើកប្រាក់ឈ្នួលរួច

28-05-2026 22:18

(បន្ទាយមានជ័យ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតចំនួន ១០០នាក់ នៅរោងចក្រអិមអិល(ML) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត «អូរនាង» ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ខណៈដែលបងប្អូនកម្មករនិយោជិតចំនួន ៥៨០នាក់បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរួចរាល់ហើយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។

លោកបានបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតប្រមាណជាង ១០០នាក់ ដែលមិនទាន់បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗឱ្យមកបើកប្រាក់ឈ្នូល នៅក្នុងរោងចក្រផ្ទាល់។ ខ្ញុំក៏ចង់បញ្ជាក់ដែរថា បងប្អូនកម្មករនិយោជិតពិតជាសប្បាយរីករាយ និងពេញចិត្តចំពោះការសម្របសម្រួល និងការដោះស្រាយរបស់ក្រុមការងារមន្រ្តីជំនាញ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំពោះកង្វល់របស់ពួកគាត់»។

បន្ថែមពីនេះ ក្នុងនាមក្រសួងការងារ លោក ស៊ុន មេសា ក៏សូមចូលរួមអបអរសាទរដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រអិមអិល (ML) ដែលទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៦នេះ ដែលជាការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលើកទី២ ខណៈដែលបងប្អូនបានបើកលើកទី១ ម្តងហើយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមានបំណងចង់ស្វែងរកការងារធ្វើ សូមមកទទួលយកឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ ឬទំនាក់ទំនងតាមរយៈប្រព័ន្ធ Hotline ១២៩៧ ដែលកំពុងរងចាំទទួល៧ថ្ងៃក្នុងមួយសប្តាហ៍៕