* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ធនាគារពិភពលោក ចាត់ទុកកម្ពុជា ជាប្រទេសដែលបានរៀបចំក្របខណ្ឌ និងបទប្បញ្ញត្តិសម្រាប់យន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន (PPP) យ៉ាងពេញលេញ និង គ្រប់ជ្រុងជ្រោយ

29-05-2026 10:19

(ភ្នំពេញ)៖ ធនាគារពិភពលោក (The World Bank) បានដាក់ចេញនូវរបាយការណ៍ស្តីពីការសិក្សាប្រៀបធៀបសម្រាប់
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបានគូសរំលេចនូវការពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ក្នុងនោះប្រទេសកម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសដែលបានរៀបចំក្របខណ្ឌ និង បទប្បញ្ញត្តិសម្រាប់យន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន យ៉ាងពេញលេញ និង គ្រប់ជ្រុងជ្រោយ។

ផ្អែកលើការសិក្សា និង ស្ថិតិ ដែលបានបង្ហាញនៅក្នុងរបាយការណ៍នេះ ការអនុវត្តគម្រោងភាពជាដៃរវាងរដ្ឋ និង ឯកជន នៅប្រទេសកម្ពុជា គឺបាន និង កំពុងឈានឆ្ពោះទៅកាន់ចំណុចដែលល្អប្រសើរជាបន្តបន្ទាប់។ ជាក់ស្តែង ស្ថិតិនៃការអនុវត្តយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន នៅកម្ពុជាត្រូវបានពង្រឹង និង មានពិន្ទុជារួមកើនឡើង គួរឱ្យកត់សម្គាល់ដូចមានបង្ហាញខាងក្រោម៖

តាមរបាយការណ៍ ការសិក្សារៀបចំគម្រោង មានចំនួន ២៦ ពិន្ទុ កាលពីកំឡុងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ និង មានចំនួន ៣៩ ពិន្ទុនៅឆ្នាំ ២០២៥។ ការដាក់ដេញថ្លៃគម្រោង មានចំនួន ៨ ពិន្ទុ កាលពីកំឡុងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ និង មានចំនួន ៥១ ពិន្ទុនៅឆ្នាំ ២០២៥។ ការគ្រប់គ្រងគម្រោង មានចំនួន ៧៦ ពិន្ទុ កាលពីកំឡុងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ និង មានចំនួន ៧៩ ពិន្ទុនៅឆ្នាំ ២០២៥ និងគម្រោងដែលផ្តួចផ្តើមដោយឯកជន មានចំនួន ១៧ ពិន្ទុ កាលពីកំឡុងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ និង មានចំនួន ៣៣ ពិន្ទុនៅឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតនូវ មូលនិធិអភិវឌ្ឍន៍គម្រោង ដើម្បីគាំទ្រដល់ការរៀបចំគម្រោងភាពជាដៃគូរវាងរដ្ឋ និង ឯកជន និង ជំរុញដល់ការសិក្សារៀបចំគម្រោងរបស់ក្រសួងស្ថាប័នសាមី។

អ្នកជំនាញការរបស់ធនាគារពិភពលោក ក៏បានបង្ហាញអំពីជំនឿជឿជាក់យ៉ាងមុតមាំលើការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងការរៀបចំអនុវត្តយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន ដែលនឹងជួយឱ្យប្រទេសកម្ពុជាពង្រឹងសមត្ថភាពរបស់ខ្លួន និង ពន្លឿនការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន; វិស័យថាមពល; វិស័យទឹកស្អាត និង វិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផ្សេងទៀតទាំងក្នុងពេលបច្ចុប្បន្ន និង ទៅអនាគត៕