* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងសមត្ថកិច្ចចុះរដ្ឋបាល និងបង្ក្រាបទីតាំងលួចប្រព្រឹត្ត Online Scams នៅអគារខុនដូរ R&F សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

29-05-2026 10:58

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះធ្វើរដ្ឋបាល និងបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើស Online Scams នៅអគារខុនដូរ R&F ស្ថិតនៅភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពី កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីពី តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងរង្វង់កិច្ចប្រតិបត្តិការខាងលើ ក្រុមការងារចម្រុះបានរកឃើញបន្ទប់ជាប់ពាក់ព័ន្ធ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបចំនួន៣៧បន្ទប់ ក្នុងនោះ៖

* អគារ A១ មានចំនួន៥បន្ទប់
* អគារ A២ មានចំនួន១០បន្ទប់
* អគារ A៣ មានចំនួន៤បន្ទប់
* អគារ A៤ មានចំនួន៨បន្ទប់
* អគារ A៥ មានចំនួន៥បន្ទប់
* អគារ A៨ មានចំនួន២បន្ទប់
* អគារ A៩ មានចំនួន១បន្ទប់
* អគារ B១១ មានចំនួន២បន្ទប់។ សរុបមនុស្ស ចំនួន១៦នាក់ (ស្រី៣នាក់) ក្នុងជាប់ពាក់ព័ន្ធអំពើ Online Scams ចំនួន៩នាក់ (ស្រី១នាក់) ជនជាតិវៀតណាម និងជាប់ពាក់ព័ន្ធស្នាក់នៅខុសច្បាប់៧នាក់ (ស្រី២នាក់) ជនជាតិចិន៦នាក់ និងកូរ៉េខាងត្បូង១នាក់។

ដកហូតសម្ភារៈវត្ថុតាងរួមមាន៖ កុំព្យូទ័រ All in One ចំនួន២០៥គ្រឿង, ម៉ូនីទ័រ (Monitor) ចំនួន៤២គ្រឿង, ស៊ីភីយូ (CPU) ចំនួន២១គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន៥៤គ្រឿង, ទូរស័ព្ទដៃ ចំនួន១១៤០គ្រឿង និងត្រាក្លែង ចំនួន៣ត្រា។ ចំពោះមនុស្ស និងសម្ភារៈវត្ថុតាងខាងលើ ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។ ចំពោះទីតាំងបន្ទប់ជាប់ពាក់ព័ន្ធខាងលើ សម្រេចបិទឃ្លុំបេជាបណ្តោះអាសន្ន៕