* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទេសរដ្ឋមន្រ្តី កែវ រ៉េមី ចុះសួរសុខទុក្ខ និងនាំគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យសុខភាពកុមារ និងគ្រឿងឧបភោគបរិភោគ ជូនអង្គការការអភិវឌ្ឍកុមារកម្ពុជា និងសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ

29-05-2026 12:24

(កណ្ដាល)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ គ.ស.ម.ក. សប្បុរសជននានា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ ពិនិត្យសុខភាពច្រមុះ បំពង់ក ត្រចៀក មាត់ធ្មេញ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗ ជូនអង្គការការអភិវឌ្ឍកុមារកម្ពុជា លើកទី១៩ និងសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ លើកទី៧។

សកម្មភាពនេះជាការចូលរួមលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់កុមារ ព្រមទាំងអបអរសាទរទិវាកុមារអន្តរជាតិ ខួបទី៧៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមបញ្ជាក់ជូនថា ទេសរដ្ឋមន្រ្តី តែងតែចុះជួបសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនអង្គការ និងសមាគមទាំងនេះដោយផ្ទាល់ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ហើយក៏បានចាត់ឱ្យក្រុមការងាររបស់ គ.ស.ម.ក. នាំយកគ្រឿងឧបភោគបរិភោគ និងឱសថមួយចំនួន ប្រគល់ជូនជាប្រចាំជារៀងរាល់ខែផងដែរ។ សកម្មភាពទាំងនេះ គឺជាការចូលរួមសំខាន់ក្នុងការជួយសម្រាលបន្ទុករបស់អង្គការ សមាគម និងជួយដល់កុមារ ជាពិសេសកូនតាមម្តាយនៅពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ និងកុមារងាយរងគ្រោះផ្សេងៗ មានឱកាសរស់នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងការការពារសិទ្ធិជាមូលដ្ឋាន។

ការចុះសួរសុខទុក្ខនេះ ក៏បានចូលរួមធានាថា កុមារដែលរស់នៅទីនោះ ទទួលបានសិទ្ធិសំខាន់ៗ ដូចជា៖ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការការពារពីអំពើបៀតបៀន ការបំពាន និងអំពើហិង្សាគ្រប់ទម្រង់ ស្របតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើគោលការណ៍ «មិនទុកនរណាម្នាក់ឱ្យនៅឯកា»។ កុមារត្រូវបានចាត់ទុកថាជាធនធានដ៏មានតម្លៃបំផុតរបស់សង្គមជាតិ និងជាក្តីសង្ឃឹមដ៏សំខាន់សម្រាប់អនាគតនៃប្រទេសជាតិ។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈគ្រប់គ្រង និងបុគ្គលិកនៃអង្គការ និងសមាគមទាំងពីរ ដែលបានបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ក្នុងការថែទាំ ការពារ និងលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់កុមារ ជាពិសេសសិទ្ធិសុខភាព សិទ្ធិអប់រំ និងសិទ្ធិរស់នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព។

ទេសរដ្ឋមន្រ្តី ក៏បានកត់សម្គាល់ថា ការគ្រប់គ្រងនៅទីនេះ ប្រព្រឹត្តទៅដោយការគោរពសិទ្ធិកុមារ និងមិនមានការរំលោភបំពានណាមួយកើតឡើងឡើយ។ លើសពីនេះ ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងករណីកុមារណាមានបញ្ហាសុខភាព ឬត្រូវការជំនួយបន្ទាន់ អង្គការ និងសមាគមអាចទំនាក់ទំនងមកកាន់ គ.ស.ម.ក. ដើម្បីជួយអន្តរាគមន៍ និងសម្របសម្រួលក្នុងការនាំកុមារទៅទទួលការព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។

ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានផ្ដាំផ្ញើដល់គណៈគ្រប់គ្រង និងបុគ្គលិកនៃអង្គការ និងសមាគមទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ថែទាំកុមារ ដោយត្រូវចៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើមិនគប្បី ឬការរំលោភបំពានណាមួយទៅលើសិទ្ធិកុមារ ព្រមទាំងឱ្យប្អូនៗកុមារខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាធនធានសម្រាប់សង្គមជាតិនាពេលអនាគត។

ទន្ទឹមនឹងនេះ ទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ គ.ស.ម.ក. ក្នុងការបន្តគាំទ្រ និងជួយឧបត្ថម្ភបន្ថែមទៀត ហើយក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមឧបត្ថម្ភគាំទ្រដល់អង្គការ សមាគម និងមណ្ឌលកុមារកំព្រាផ្សេងៗទៀត ដែលជាការបង្ហាញពីស្មារតីមនុស្សធម៌ វប្បធម៌ចែករំលែក និងការចូលរួមសកម្មក្នុងការលើកកម្ពស់ និងការពារសិទ្ធិកុមារនៅកម្ពុជា៕