អាជ្ញាធរខណ្ឌច្បារអំពៅ ចុះរដ្ឋបាលរកឃើញជនជាតិចិន១១នាក់ ដែលប្រព្រឹត្តបទល្មើស Online Scam នៅបុរី «សុង ឃុន» ក្នុងសង្កាត់វាលស្បូវ
29-05-2026 14:27
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានចុះត្រួតពិនិត្យរដ្ឋបាលឃើញជនបរទេសស្នាក់នៅសង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន២ខ្នងផ្ទះ នៅបុរី «សុង ឃុន» ស្ថិតក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ដោយរកឃើញជនជាតិចិនសរុប១១នាក់ រួមនិងវត្ថុតាងមួយចំនួន។
យុទ្ធនាការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សម្រាប់មនុស្ស និងសម្ភារ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕










