សាលាអនុគណក្រុងកោះរ៉ុង បដិសេធ និងច្រានចោលចំពោះការផ្សព្វផ្សាយ «ប្រឌិត និងបំភ្លៃការពិត» តាមបណ្តាញសង្គម Facebook

29-05-2026 15:49

(ព្រះសីហនុ)៖ សាលាអនុគណក្រុងកោះរ៉ុង សូមធ្វើការបកស្រាយជូនសាធារណជន និងច្រានចោលលើករណីហ្វេសប៊ុកមួយចំនួន ដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

សាលាអនុគណក្រុងកោះរ៉ុង សូមបញ្ជាក់ជូនសាធារណជនជ្រាបថា ការចុះផ្សាយតាមហ្វេសប៊ុកផេកទាំងប្រាំមួយខាងលើ ជាការចុះផ្សាយព័ត៌មាន មានលក្ខណៈមិនពិត ពុំមានភស្តុតាងច្បាស់លាស់ និងនាំឲ្យសាធារណជនមានការភាន់ច្រឡំ ព្រមទាំងប៉ះពាល់សេចក្តីថ្លៃថ្នូរ មានលក្ខណៈចរិតបរិហាកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាង ធ្ងន់ធ្ងរ និងធ្វើឲ្យបាត់ជំនឿលើព្រះពុទ្ធសាសនា។

ការផ្សព្វផ្សាយព័ត៌មានដោយគ្មានភស្តុតាងច្បាស់លាស់ អាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សណ្តាប់ ធ្នាប់សាធារណៈ កិត្តិយសរបស់ព្រះចៅអធិការវត្ត និងការជឿទុកចិត្ត របស់ពុទ្ធបរិស័ទចំពោះព្រះពុទ្ធសាសនា។ ហេតុដូច្នេះ សូមម្ចាស់ផេកហ្វេសប៊ុកទាំងប្រាំខាងលើ ត្រូវលុបចោលរាល់ការផុសទាំងអស់ដែលបាន ផ្សព្វផ្សាយមិនពិតខាងលើជាបន្ទាន់។

សាលាអនុគណក្រុងកោះរ៉ុង សំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ច ចាត់វិធានការយ៉ាងម៉ឺងមាត់តាមនីតិវិធីច្បាប់ចំពោះម្ចាស់ផេក ឬបណ្តាញសង្គម ដែលផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើនេះ៕