អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា ឧបត្ថម្ភថវិកា១៤,៥០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់សាងសង់អណ្តូងទឹកស្អាត នៅភូមិប៊ុនររ៉ានីសែនជ័យដំណាក់ទ្រយឹង

29-05-2026 17:43

(ពោធិ៍សាត់)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា ដែលបានឧបត្ថម្ភថវិកា១៤,៥០០ដុល្លារ សម្រាប់សាងសង់អណ្តូងទឹកស្អាត នៅភូមិប៊ុនររ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕