អ្នកតាមដានបញ្ហាសង្គម គាំទ្រការដាក់ឱ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា និងអំពាវនាវយុវជនត្រូវក្លាហានចូលរួមបំពេញកាតព្វកិច្ចទាំងអស់គ្នា ((Video inside)

29-05-2026 18:12

(ភ្នំពេញ)៖ លោក រិន សុភក្ដិ ជាសមាជិកសមាគមយុវជនអ្នកបន្តវេន-SYA នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រកាសដាក់ឱ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា និងបានអំពាវនាវដល់យុវជនដែលគ្រន់អាយុត្រូវតែមានក្លាហានចូលរួមបំពេញកាតព្វកិច្ចយោធាទាំងអស់គ្នា។

លោក រិន សុភក្តិ បានថ្លែងថា ការអនុច្បាប់ថ្មីនេះ ក៏ជាផ្នែកមួយជំរុញដល់ការពង្រឹងស្មារតីស្នេហាជាតិរបស់យុវជនខ្មែរ ជំនាន់ក្រោយ ព្រមទាំងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារជាតិជាដើម។

លោក រិន សុភក្តិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមគាំទ្រ យុវជនខ្មែរយើងត្រូវតែក្លាហាន និងត្រូវតែចូលរួមរួមចំណែកដើម្បបម្រើជាតិ កុំឱ្យសត្រូវឈ្លានពានទឹកដីយើងបន្តទៀត»។

គួរឱ្យដឹងថា ច្បាប់ ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះ តម្រូវឱ្យយុវជនអាយុចាប់ពី១៨ ដល់២៥ឆ្នាំ ត្រូវចូលហ្វឹកហាត់កងទ័ព រយៈពេល២៤ខែ និងត្រូវក្លាយជាទ័ពបម្រុងរហូតដល់អាយុ៤៥ឆ្នាំ ខណៈដែលពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

ច្បាប់ដែលមាន៨ជំពូក និង២០មាត្រានេះ ត្រូវបានប្រកាសជាការប្រញាប់ ហើយចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២៦នេះតទៅ ខណៈដែលច្បាប់នេះមានការលើកលែងចំពោះព្រះសង្ឃ បព្វជិតសាសនា និងជនពិការ។

យោងតាមខ្លឹមសារនៃច្បាប់នេះ អ្នកដែលគេចវេសពីការបម្រើកងទ័ព អាចប្រឈមមុខនឹងការជាប់ពន្ធនាគារចាប់ពី៦ខែ ដល់៥ឆ្នាំ រួមជាមួយនឹងការពិន័យជាប្រាក់អាស្រ័យ លើភាពធ្ងន់ធ្ងរនៃបទល្មើស៕