សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំង ឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
29-05-2026 20:56
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែន។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មុនត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកមានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕







