* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្ដីពីរដូវបិទនេសាទ

29-05-2026 21:44

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ការបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញពាក់ព័ន្ធ ផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២៦ ជូនដល់កងកម្លាំងចម្រុះ និងអាជ្ញាធរដែនដី។

ក្នុងពិធីនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ លោកក៏បានប្រគល់ប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ប្រចាំទីបញ្ជាការស្រាលនៅឃុំពាមបាង ស្រុកស្ទោង និងទីបញ្ជាការស្រាលប្រចាំការនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ នៅកោះក្របី តំបន់អភិរក្សអតីតឡូលេខ២ស្ទួនផងដែរ។

លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមប្រចាំការនៅទីបញ្ជាការស្រាល ឃុំពាមបាង និងលោកអនុសេនីយ៍ឯក ហែម ថន ប្រធានក្រុម ទីបញ្ជាការស្រាល ប្រចាំការនៅឃុំផាត់សណ្ដាយ និង​លោក​ ឡេង​ សុខ​ ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ផាត់​សណ្តាយ​ ខេត្តកំពង់​ធំ​ បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅ និងលទ្ធផលស្តីពីការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រទទួលខុសត្រូវ នារយៈពេលកន្លងទៅ ជា​លទ្ធផល​ បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេ​សាប​ ក្នុង​ឃុំ​ពាម​បាង​ និងឃុំ​ផាត់​សណ្តាយ​ មានការ​ថយចុះពី៧០%​ ទៅ​៨០%​ ព្រមទាំងបានគូសបញ្ជាក់អំពីបញ្ហាប្រឈមមួយចំនួនដែលត្រូវធ្វើការដោះស្រាយ។

លោក​ ជិន​ សុីថា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ ខេត្តកំពង់​ធំ​ បានឡើងអានសេចក្តី ជូនដំណឹងស្ដីពីរដូវបិទនេសាទឆ្នាំ ២០២៦ ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តន៍ពីថ្ងៃទី១ ខែ​មិថុនា​ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។ ជាមួយគ្នានេះ លោក​ ជិន​ សុីថា បាន​បញ្ជាក់​បន្ថែម​ពី​ឧបករណ៍​នេសាទ​ ដែល​ប្រជានេសាទ​អាច​នេសាទ​បាន​ស្របច្បាប់​ មាន​ចំនួន​៤៩​មុខ​ ក្នុងរដូវ​បិទ​នេសាទ​នេះ​។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ ចំពោះកងកម្លាំងចម្រុះទាំងអស់ រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលបានរួមគ្នាក្នុងការការពារធនធានមច្ឆជាតិ ដោយសហការជាមួយកងកម្លាំងចម្រុះក្នុងការផ្ដល់ព័ត៌មាន និងចូលរួមបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរយៈពេលកន្លងទៅទទួលបានលទ្ធផលល្អប្រសើរ ធ្វើឲ្យទិន្នផលត្រីបានសម្បូរឡើងវិញ ដែលមជ្ឈដ្ឋានទូទៅមានការកោតសរសើរដល់កងទ័ព ដែលបានរួមចំណែកសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានជោគជ័យ។

លោកបានប្រគល់ភារកិច្ចដល់អាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសជំនាញជលផល សូមមេត្តារួមគ្នាជាមួយកងកម្លាំងចម្រុះ បន្តការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ពិសេសបន្តការពារឲ្យបានឡូត៍អភិរក្សពូជត្រី ដើម្បីរក្សាទុកឲ្យត្រីពងកូន នៅក្នុងរដូវវស្សាខាងមុខនេះ។ ជាមួយនោះដែរ ត្រូវរួមគ្នាក្នុងការអនុវត្តឲ្យបានជោគជ័យនៅសេចក្តី ជូនដំណឹងស្ដីពីរដូវបិទការនេសាទឆ្នាំ២០២៦ ឲ្យមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោសោម ស៊ុន បាននាំយកនូវប្រេងសាំង ចំនួន៧០០លីត្រ, អង្ករ ចំនួន២៥០គីឡូក្រាម, មីជាតិ ចំនួន១០កេស និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ប្រគល់ជូនកងកម្លាំងចម្រុះ ដើម្បីបន្តសកម្មភាពការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយគ្មានការដកថយឡើយ៕